ព័ត៌មានអន្តរជាតិ

ករណីឆ្លងជំងឺកូវីដ-១៩ ប្រចាំថ្ងៃនៅសិង្ហបុរី ធ្លាក់ចុះមកត្រឹមជាង ១៧០០ករណី

សិង្ហបុរី៖ ក្រសួងសុខាភិបាល (MOH) បានឲ្យដឹងនៅក្នុង សេចក្តីប្រកាសព័ត៌មានមួយថា ប្រទេសសិង្ហបុរី បានកត់ត្រាករណីឆ្លងថ្មី នៃជំងឺកូវីដ-១៩ ចំនួន ១៧២៣ករណី ដែលនាំឱ្យចំនួនឆ្លងសរុប កើនឡើងដល់ ២៣៧,២០៣ករណី។

ក្នុងចំណោមករណីថ្មី ១៦៥១ករណី ត្រូវបានរាយការណ៍ នៅក្នុងសហគមន៍ និង ៦៦ករណី នៅក្នុងអន្តេវាសិកដ្ឋាន របស់ពលករចំណាកស្រុក ខណៈដែល ៦ករណីត្រូវបាននាំចូល នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ករណីសរុបចំនួន ១៥២៥ករណី កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យ។ ក្នុងចំណោមពួកគេ ២៤២ ករណីត្រូវការការបន្ថែមអុកស៊ីហ្សែន ៥២ករណី គឺមិនស្ថិតស្ថេរ និងស្ថិតក្រោមការត្រួតពិនិត្យយ៉ាងជិតស្និទ្ធ នៅក្នុងអង្គភាពថែទាំ ដែលពឹងផ្អែកខ្លាំង (ICU) និង ៦៩ មានជំងឺធ្ងន់ធ្ងរ និងដាក់បញ្ចូលក្នុងបន្ទប់ ICU ។

ការស្លាប់ ១០នាក់ បន្ថែមពីជំងឺកូវីដ-១៩ ត្រូវបានគេរាយការណ៍ ក្នុងប្រទេសអាស៊ីអាគ្នេយ៍ ដែលធ្វើឱ្យចំនួនអ្នកស្លាប់ សរុបកើនដល់ ៥៨៦នាក់។

គួរបញ្ជាក់ថា ភាគរយនៃប្រជាជនសិង្ហបុរី បានទទួលវ៉ាក់សាំងជំងឺកូវីដ-១៩ ចំនួនពីរដូស ៨៦ ភាគរយបានទទួលយ៉ាងហោចណាស់ មួយដូស ហើយ ២០ភាគរយ បានទទួលដូសជំរុញ៕ ដោយ ឈូក បូរ៉ា

To Top