ព័ត៌មានអន្តរជាតិ

ចាប់ខ្លួន​ ប្រធានកាសែត Al Jazeera នៅស៊ូដង់ ខណៈអ្នកស្លាប់ ដោយសារការតវ៉ា ប្រឆាំងកើនឡើង ដល់៦នាក់

បរទេស ៖ កងកម្លាំងសន្តិសុខ នៃប្រទេសស៊ូដង់ បានឈានទៅដល់ការចាប់ខ្លួន ប្រធានទូរទស្សន៍ Al Jazeera ក្នុងពេល ដែលប្រទេសកំពុងព្យាយាម បង្ក្រាបក្រុមតវ៉ា ប្រឆាំងក្នុង ប្រទេសដែលថ្មីៗនេះ ទើបតែមានចំនួនអ្នកបាត់បង់ជីវិត ដល់ទៅ៦នាក់មកហើយ។

ក្នុងចំណោម អ្នកស្លាប់នោះ មានយុវជនចំនួន២នាក់ហើយ៥នាក់ ត្រូវបានបាញ់សម្លាប់ហើយម្នាក់ទៀត ស្លាប់ដោយសារហ្គាសបង្ហូរទឹកភ្នែក ដែលចំនួនអ្នកស្លាប់សរុប ចាប់តាំងតែពី ក្រុមយោធា បានក្តោបក្តាប់ប្រទេស កាលពី៣សប្តាហ៍មុនមានចំនួន ដល់ទៅ២១នាក់មកហើយ។

ជាការឆ្លើយតប សហភាពអ៊ឺរ៉ុប បានធ្វើការអំពាវនាវឲ្យយោធា នៃប្រទេសស៊ូដង់ ក្នុងការត្រឡប់មកកាន់ជំហ ដោយស្មោះត្រង់និងបើកទូលាយ ចំពោះកិច្ចសន្ទនា ដើម្បីដំណោះស្រាយឡើង វិញជាមួយនឹង ជនស៊ិវិលហើយទាមទារ ឲ្យមានការដោះលែង ទាំងអស់ ចំពោះភាគីដែលពាក់ព័ន្ធ បូករួមទាំងអ្នកកាសែត ៕

ប្រែសម្រួល៖ស៊ុនលី

To Top