ព័ត៌មានអន្តរជាតិ

គម្រោងជួបជុំរវាង ក្រុមបាតុករគាំទ្រ លទ្ធិប្រជាធិបតេយ្យ និងក្រុមប្រឆាំង របបរាជានិយម នៅវិមានប្រជាធិបតេយ្យ ត្រូវរារាំងដោយ ប៉ូលីសជាង ២០០នាក់

បរទេស ៖ ប្រភពព័ត៌មាន មួយបានបង្ហើបថា ក្រុមបាតុករដែលពីមុនមានគម្រោងប្រមូលផ្តុំគ្នា នៅវិមានប្រជាធិបតេយ្យ លើមហាវិថី Ratchadamnoen Klang ប៉ុន្តែត្រូវបានរារាំង ដោយមន្ត្រីប៉ូលីស ជាង ២០០ នាក់ ដែលត្រូវបានដាក់ពង្រាយ នៅជុំវិញតំបន់នោះ ដោយជំរុញឱ្យពួកគេប្តូរ ទិសដៅប្រមូលផ្តុំ ទៅប្រសព្វ Pathumwan ជំនួសវិញ ។

យោងតាមសារព័ត៌មាន The Nation ចេញផ្សាយ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងថា ការប្រមូលផ្តុំគ្នា កាលពីថ្ងៃអាទិត្យ ត្រូវបានគេរាយការណ៍ថា មានគោលបំណងប្រឆាំង នឹងសាលក្រមរបស់តុលាការ ធម្មនុញ្ញ ចាប់ពីថ្ងៃព្រហស្បតិ៍ សប្តាហ៍មុន ដែលសម្រេចថា មេដឹកនាំគាំទ្រ លទ្ធិប្រជាធិបតេយ្យ Arnon Nampa, Panupong “Mike” Jadnok និង Panassaya “Rung” Sitthichirawatanakul មានគោលបំណងផ្តួលរំលំ រដ្ឋាភិបាលពីសេចក្តីថ្លែងការណ៍ ១០ចំណុច ស្វែងរកកំណែទម្រង់ រាជាធិបតេយ្យ ដែលពួកគេបានថ្លែង នៅសាកលវិទ្យាល័យធម្មសាត់ ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ ។

សូមជម្រាបថា ក្រុមបាតុករគាំទ្រ លទ្ធិប្រជាធិបតេយ្យ នៃក្រុម Ratsadon និងក្រុមប្រឆាំង របបរាជានិយម Absolute Monarchy បានប្រមូលផ្តុំគ្នានៅផ្លូវបំបែក Pathumwan ក្នុងសង្កាត់ Pathumwan នៃ ទីក្រុងបាងកក នៅម៉ោងប្រហែល 2 រសៀលថ្ងៃអាទិត្យ ក្នុងគោលបំណងដើរ ដង្ហែទៅកាន់ស្ថានទូតអាល្លឺម៉ង់ នៅផ្លូវ Sathorn ៕
ប្រែសម្រួលៈ ណៃ តុលា

To Top