ព័ត៌មានអន្តរជាតិ

រុស្ស៊ី បញ្ជូនកងទ័ព ១០០ ០០០នាក់ ទៅព្រំដែនជាមួយ អ៊ុយក្រែន ដែលនាំឱ្យមានការព្រួយ បារម្ភអំពីការ វាយប្រហារ

បរទេស ៖ ទាហានរុស្ស៊ីប្រហែល ១០០ ០០០នាក់ បានចុះតាមព្រំដែន របស់ប្រទេសជាមួយ អ៊ុយក្រែន ចំពេលមានការភ័យខ្លាច នៃការឈ្លានពាន ដែលជិតមកដល់ ។

យោងតាមសារព័ត៌មាន News ចេញផ្សាយនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងថា ប្រធានាធិបតី អ៊ុយក្រែន លោក Volodymyr Zelensky បានអះអាងថា បណ្តាប្រទេសលោកខាងលិច បានចែក រំលែកព័ត៌មាន សម្ងាត់អំពីចលនាយោធា នៅទីក្រុងមូស្គូ បន្ទាប់ពីសហរដ្ឋអាមេរិក បានព្រមានអំពីការវាយប្រហារ ដែលអាចកើតមាន ។

ផ្ទាំងពាណិជ្ជកម្ម

លោក Zelensky បាននិយាយ នៅក្នុងសុន្ទរកថា នៅលើគេហទំព័រ របស់លោកថា “ខ្ញុំសង្ឃឹមថា ពិភពលោកទាំងមូលឥឡូវនេះ អាចមើលឃើញយ៉ាងច្បាស់ថា អ្នកណាពិតជាចង់បានសន្តិភាព ហើយអ្នកណាកំពុង ប្រមូលផ្តុំទាហាន ជិត ១០០ ០០០ នាក់នៅព្រំដែនរបស់យើង” ។

ប៉ុន្តែវិមានក្រឹម ឡាំង បានវាយបកវិញចំពោះការផ្តល់ យោបល់នេះ ហើយជំនួស មកវិញ បាននិយាយថា មានការបង្កើន សកម្មភាព ក្នុងតំបន់ដោយ សម្ព័ន្ធភាព អាត្លង់ទិករបស់ណាតូ។ នេះបើតាមការចេញផ្សាយ របស់សារព័ត៌មាន The Sun ៕
ប្រែសម្រួលៈ ណៃ តុលា

To Top
×