ព័ត៌មានអន្តរជាតិ

ឆ្មាំព្រំដែនប៉ូឡូញ បាញ់ទឹកដាក់ជនភៀសខ្លួន ក្នុងពេលសីតុណ្ហភាពចុះត្រជាក់ស្ទើរតែនឹង កក

បរទេស៖ ខ្សែវីដេអូនៃឆ្មាំព្រំដែនប្រទេសប៉ូឡូញ បាញ់ទឹកទៅលើជនចំណាកស្រុក និងជនភៀសខ្លួនដោយមិនរើសអើង ដែលប្រមូលផ្តុំនៅតាមព្រំដែន គឺបានលេចចេញតាមអ៊ីនធឺណិត ខណៈដែលសីតុណ្ហភាពនៅក្នុងតំបន់ចុះត្រជាក់ ស្ទើរតែនឹងកក។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅយប់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងថា សកម្មភាពរបស់ឆ្មាំព្រំដែនប្រទេសប៉ូឡូញ នេះ អាចជាការរំលោភលើច្បាប់របស់ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ដែលចែងថា អាវុធមិនបណ្តាលឱ្យស្លាប់ “គួរតែត្រូវបានប្រើតែក្នុងស្ថានភាពធ្ងន់ធ្ងរនៃសណ្តាប់ធ្នាប់សាធារណៈ ដែលមានលទ្ធភាពធ្ងន់ធ្ងរនៃការបាត់បង់ជីវិត របួសធ្ងន់ធ្ងរ ឬការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិយ៉ាងទូលំទូលាយ។

ឯកសារនេះបានសង្កត់ធ្ងន់ថា “ហានិភ័យផ្សេងទៀតរួមមានការថយចុះកម្តៅ និងភាពត្រជាក់ខ្លាំងនៅក្នុងអាកាសធាតុត្រជាក់ (ជាពិសេសប្រសិនបើទឹកមិនត្រូវបានកំដៅ) និងហានិភ័យនៃមនុស្សរអិល ។

គេមិនដឹងថា តើកាណុងបាញ់ទឹកដែលដាក់ពង្រាយដោយអង្គភាពឆ្មាំព្រំដែនប៉ូឡូញ បានប្រើប្រាស់ទឹកក្ដៅឬយ៉ាងណានោះទេ បើទោះបីជាកង្វះចំហាយទឹកកើនឡើងពីការបាញ់ប្រហារ ចំពេលសីតុណ្ហភាពក្នុងតំបន់មានកម្រិតទាបដល់ទៅ 3 អង្សាសេកាលពីថ្ងៃអង្គារបង្ហាញថា ទឹកមិនត្រូវបានកំដៅមុនពេលប្រើប្រាស់ក៏ដោយ៕

ប្រែសម្រួលៈ ណៃ តុលា

To Top