ព័ត៌មានអន្តរជាតិ

អាមេរិក និងជប៉ុន នឹងកសាងឡើងវិញ នូវចំណងមិត្តភាពជំនួញ ដោយវេទិកា និងកិច្ចប្រជុំថ្មីៗ

បរទេស៖ សហរដ្ឋអាមេរិកនិងប្រទេសជប៉ុន នៅថ្ងៃពុធនេះ បានប្រកាសពីភាពជាដៃគូជំនួញថ្មីមួយ ដើម្បីជំរុញបង្កើនសហប្រតិបត្តិការ លើបញ្ហាការងារ បរិស្ថាននិងជំនួញឌីជីថល ដោយសង្កត់ធ្ងន់លើក្តីព្រួយបារម្ភពីប្រទេសទី៣ ដែលនេះគឺជាការសំដៅដល់ គោលនយោបាយសេដ្ឋកិច្ច ជំរុញដោយរដ្ឋរបស់ប្រទេសចិន។

តំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក លោកស្រី Katherine Tai ដែលកំពុងស្ថិតនៅក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន ដើម្បីជួបជាមួយរដ្ឋមន្ត្រីរដ្ឋាភិបាលជប៉ុនថ្មីៗនោះ បានមានប្រសាសន៍ថា ជំនួបដំបូងនៃភាពជាដៃគូ សហរដ្ឋអាមេរិក-ជប៉ុនស្តីពីជំនួញ នឹងប្រព្រឹត្តធ្វើឡើងនៅដើមឆ្នាំ២០២២ ដោយមានកិច្ចប្រជុំទៀតទាត់តាមកាលកំណត់។

ផ្ទាំងពាណិជ្ជកម្ម

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលចេញដោយការិយាល័យ របស់លោកស្រីនៅទីក្រុងវ៉ាស៊ីនតោន លោកស្រី Katherine Tai បានមានប្រសាសន៍ថា “ភាពជាដៃគូនេះ នឹងធ្វើឲ្យកាន់តែស៊ីជម្រៅ នូវសហប្រតិបត្តិការរវាងសហរដ្ឋអាមេរិក និងប្រទេសជប៉ុន ដែលបានកំណត់ចំណងទាក់ទងទ្វេភាគី ដ៏រឹងមាំរបស់យើង”។

លោកស្រីបានបន្តទៀតយ៉ាងដូច្នេះថា “សហប្រតិបត្តិការដ៏ជិតស្និទ្ធរបស់យើង នឹងគាំទ្រដល់ទម្រង់ការងារសេដ្ឋកិច្ចរបស់រដ្ឋបាលលោក បៃដិន និងលោកស្រី ហារីស សម្រាប់តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក និងជួយបង្កើតគោលនយោបាយសេដ្ឋកិច្ច ប្រកបដោយនិរន្តរភាព ភាពធន់ ការរួមបញ្ចូលគ្នា និងប្រកបដោយការប្រកួតប្រជែង ដែលលើកកម្ពស់ ប្រជាជននិងសេដ្ឋកិច្ចរបស់យើង”៕ ប្រែសម្រួល៖ប៉ាង កុង

To Top
×