ព័ត៌មានអន្តរជាតិ

ស្លាប់យ៉ាងហោចណាស់១៥នាក់ ក្នុងការប៉ះទង្គិចក្រុមបាតុករ នៅស៊ូដង់

បរទេស៖ យោងតាមការចេញផ្សាយរបស់ CGTN នៅថ្ងៃនេះបានឲ្យដឹងថា កងកម្លាំងសន្តិសុខរបស់ប្រទេសស៊ូដង់ បានឈានទៅដល់ការបាញ់សម្លាប់ក្រុមបាតុករ យ៉ាងហោចណាស់១៥នាក់ និងរបួសជាច្រើននាក់ទៀត ខណៈដែលពលរដ្ឋស៊ូដង់រាប់ពាន់នាក់នាំគ្នា ដើរដង្ហែរតាមផ្លូវជាច្រើន នៅក្នុងប្រទេស។

គេជឿជាក់ថានេះគឺជាព្រឹត្តិការណ៍ សម្លាប់រង្គាលដ៏អាក្រក់បំផុត ចាប់តាំងតែពីមានការតវ៉ា ប្រឆាំងដោយបាតុករជនជាតិស៊ូដង់ ហើយផ្លូវធំៗ នៅក្នុងរដ្ឋធានី Khartoum និងទីក្រុងផ្សេងទៀតដូចជា Bahri និង Omdurman ក៏ពោរពេញទៅដោយភាពតានតឹងដូចគ្នានេះផងដែរ។

ផ្ទាំងពាណិជ្ជកម្ម

កងកម្លាំងសន្តិសុខត្រូវបានគេដឹងថា បានប្រើប្រាស់គ្រាប់កាំភ្លើង និងឧស្ម័នបង្ហូរទឹកភ្នែកផងដែរ ដើម្បីបំបែកហ្វូងបាតុករព្រមទាំងបានកាត់ផ្តាច់ ប្រព័ន្ធទូរស័ព្ទទំនាក់ទំនងគ្នា នៅក្នុងប្រទេសផងដែរ៕ ប្រែសម្រួល៖ស៊ុនលី

To Top
×