ព័ត៌មានអន្តរជាតិ

ហុងកុង ថ្កោលទោស និងប្រឆាំងដាច់ខាត លើការចោទប្រកាន់ ដោយគ្នាមូលដ្ឋាន ដោយរបាយការណ៍ USCC

ហុងកុង៖ រដ្ឋាភិបាលតំបន់រដ្ឋបាលពិសេសហុងកុង (HKSAR) បានថ្កោលទោស និងប្រឆាំងយ៉ាងខ្លាំង ចំពោះការចោទប្រកាន់ គ្មានមូលដ្ឋានផ្សេងៗ ដែលធ្វើឡើងដោយរបាយការណ៍ របស់គណៈកម្មការត្រួតពិនិត្យសេដ្ឋកិច្ច និងសន្តិសុខសហរដ្ឋអាមេរិក-ចិន (USCC)។

ប្រភពបានឲ្យដឹងថា នៅក្នុងរបាយការណ៍ឆ្នាំ២០២១ USCC គណៈកម្មាការបានធ្វើការចោទប្រកាន់ដោយគ្មានមូលដ្ឋាន លើកិច្ចការហុងកុង ចាប់ពីច្បាប់សន្តិសុខជាតិ នៅហុងកុង រហូតដល់បរិយាកាសធុរកិច្ចរបស់មជ្ឈមណ្ឌលហិរញ្ញវត្ថុ។

អ្នកនាំពាក្យរដ្ឋាភិបាល HKSAR បានឲ្យដឹងក្នុងសេចក្តីប្រកាសព័ត៌មានមួយ ដោយម៉ឺងម៉ាត់ថា “រដ្ឋាភិបាល HKSAR ជាថ្មីម្តងទៀតជំរុញឱ្យសហរដ្ឋអាមេរិក គោរពច្បាប់អន្តរជាតិ និងបទដ្ឋានជាមូលដ្ឋានដែលគ្រប់គ្រងទំនាក់ទំនងអន្តរជាតិ។ រាល់ការប៉ុនប៉ងជ្រៀតជ្រែក ចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន តាមរយៈទីក្រុងហុងកុង នឹងមិនជោគជ័យទេ ហើយយើងនឹងបន្តទំនួលខុសត្រូវ របស់យើងក្នុងការការពារសន្តិសុខជាតិ”។

ផ្ទាំងពាណិជ្ជកម្ម

អ្នកនាំពាក្យរូបនេះបានលើកឡើងថា “យើងមានការសោកស្តាយយ៉ាងខ្លាំង ដែលមានស្តង់ដារទ្វេរដង សម្រង់លំអៀង និងមតិយោបល់ដែលគ្មានមូលដ្ឋាន ដោយសារតែការខ្វះការយល់ដឹង និងការគោរព ចំពោះការអនុវត្តការអប់រំជាតិ របស់ហុងកុង” ។

អ្នកនាំពាក្យរូបនេះបានបន្ដថា ស្ថិរភាពត្រូវបានស្ដារឡើងវិញ នៅក្នុងទីក្រុងហុងកុង បន្ទាប់ពីការអនុវត្តច្បាប់សន្តិសុខជាតិ ដែលធានានូវការអនុវត្ត យ៉ាងម៉ឺងម៉ាត់ ពេញលេញ និងស្មោះត្រង់នៃគោលការណ៍ “ប្រទេសមួយ ប្រព័ន្ធពីរ”។

អ្នកនាំពាក្យរូបនេះបានបន្ថែមថា “កម្រិតខ្ពស់នៃស្វ័យភាពរបស់ហុងកុង នៅតែត្រូវបានការពារ ហើយសិទ្ធិ និងសេរីភាពស្របច្បាប់ ដែលប្រជាជនហុងកុង ទទួលបាននៅក្រោមច្បាប់មូលដ្ឋាន (HKSAR) ត្រូវបានការពារយ៉ាងល្អ”៕ ដោយ ឈូក បូរ៉ា

To Top
×