ព័ត៌មានអន្តរជាតិ

ក្រុមសកម្មប្រយុទ្ធ រដ្ឋឥស្លាម ត្រូវបានសម្លាប់ នៅក្នុងពេលវាយប្រហារ ដោយយន្តហោះ នៅភាគខាងកើតអ៊ីរ៉ាក់

អ៊ីរ៉ាក់៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១ថា យោធាអ៊ីរ៉ាក់បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ក្រុមសកម្មប្រយុទ្ធចំនួន៥នាក់ នៃក្រុមរដ្ឋអ៊ីស្លាមជ្រុលនិយម ហៅកាត់ (IS) ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារ តាមអាកាសមួយនៅក្នុងខេត្ត Diyala ភាគខាងកើតនៃប្រទេសអ៊ីរ៉ាក់ ។

ការិយាល័យប្រព័ន្ធផ្សព្វផ្សាយ នៃបញ្ជាការប្រតិបត្តិការរួមអ៊ីរ៉ាក់ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយថា ឧទ្ធម្ភាគចក្រកាំភ្លើងរបស់កងទ័ពអ៊ីរ៉ាក់ បានធ្វើការវាយប្រហារតាមអាកាស ក្នុងអំឡុងពេលប្រតិបត្តិការឈ្លបយកការណ៍ និងស្វែងរកក្នុងខេត្ត Diyala ។

ប្រតិបត្តិការនេះបានកើតឡើង នៅពេលដែលកងទ័ពអ៊ីរ៉ាក់ ប៉ូលិស និងកងកម្លាំងប្រដាប់អាវុធ Hashd Shaabi បានចាប់ផ្តើមការវាយលុករួមគ្នាមួយ ដែលបានចាប់ផ្តើមកាលពីព្រឹកថ្ងៃពុធ ដើម្បីតាមដានក្រុមសកម្មប្រយុទ្ធ IS នៅក្នុងតំបន់ដ៏រដុបក្បែរទីក្រុង Udheim ភាគខាងជើង Diyala និងសួនច្បារក្បែរ Abu Sayda និង al-Abbara ។ តំបន់នៃខេត្តភាគខាងកើត ។

ផ្ទាំងពាណិជ្ជកម្ម

ភ្នំ និងតំបន់រដិបរដុបដ៏ធំល្វឹងល្វើយ នៅភាគខាងជើង នៃរដ្ឋធានីបាដាដរបស់ប្រទេសអ៊ីរ៉ាក់ បានឃើញសកម្មភាពដ៏ខ្លាំងក្លារបស់ពួកសកម្មប្រយុទ្ធ IS ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ បើទោះបីជាប្រតិបត្តិការយោធាម្តងហើយម្តងទៀត ដើម្បីតាមប្រមាញ់ពួកគេក៏ដោយ។

ស្ថានភាពសន្តិសុខក្នុងប្រទេសអ៊ីរ៉ាក់ មានភាពប្រសើរឡើង ចាប់តាំងពីកងកម្លាំងអ៊ីរ៉ាក់បានកម្ចាត់ក្រុម IS ក្នុងឆ្នាំ២០១៧ ។

ទោះបីជាយ៉ាងណាក៏ដោយ ចាប់តាំងពីពេលនោះមក សំណល់របស់ IS បានរលាយចូលទៅក្នុងកណ្តាលទីក្រុង វាលខ្សាច់ និងតំបន់រដិបរដុប ដោយបានធ្វើការវាយប្រហារទ័ពព្រៃជាញឹកញាប់ប្រឆាំងនឹងកងកម្លាំងសន្តិសុខ និងជនស៊ីវិល ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top
×