ព័ត៌មានអន្តរជាតិ

Manny Pacquiao សន្យាចាប់មន្រ្តីពុករលួយ ក្នុងរដ្ឋបាល ប្រធានាធិបតី ឌូទ័រតេ ដាក់គុក ប្រសិនបើលោក ឈ្នះការបោះឆ្នោត ឆ្នាំ២០២២

បរទេស៖ អតីតជើងឯកប្រដាល់ ដែលបានក្លាយជា សមាជិកព្រឹទ្ធសភារបស់ប្រទេសហ្វីលីពីន គឺលោក Manny Pacquiao និយាយថា លោកនឹងស្វែងរកការចោទប្រកាន់ ពីបទពុករលួយប្រឆាំងនឹងអតីតសម្ព័ន្ធមិត្តនយោបាយរបស់លោកមួយចំនួន នៅក្នុងរដ្ឋាភិបាលរបស់លោក ប្រធានាធិបតី ឌូទ័រតេ ប្រសិនបើលោកឈ្នះការបោះឆ្នោត ប្រធានាធិបតីហ្វីលីពីន នៅឆ្នាំក្រោយ។

យោងតាមសារព័ត៌មាន abc17News ចេញផ្សាយកាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងថា ថ្លែងទៅកាន់ CNN នៅក្នុងបទសម្ភាសន៍មួយកាលពីថ្ងៃទី១១ ខែវិច្ឆិកា បេក្ខជនប្រធានាធិបតីលោក Manny Pacquiao បាននិយាយថា លោកមានគម្រោងស៊ើបអង្កេត សមាជិកមួយចំនួននៃរដ្ឋបាលដែលផុតអាណត្តិ របស់លោកប្រធានាធិបតី រ៉ូឌ្រីហ្គោ ឌូទ័រតេ ។

លោកបានថ្លែងថា «មន្ត្រីពុករលួយទាំងអស់នោះ គួរតែចាប់ដាក់គុក។ នោះជាមធ្យោបាយតែមួយគត់ដែលយើងអាចមានកំណើនសេដ្ឋកិច្ច ក្នុងប្រទេសរបស់យើង ព្រោះនោះជាមហារីក នៃប្រទេសនេះ ជាឧបសគ្គនៃការអភិវឌ្ឍ»។ Pacquiao សង្ឃឹមថា នឹងបន្តតំណែងប្រធានាធិបតីពីលោក ឌូទ័រតេ (ឈ្នះការបោះឆ្នោត) នៅពេលដែលហ្វីលីពីន បោះឆ្នោតនៅថ្ងៃទី ៩ ខែឧសភា ឆ្នាំ ២០២២២៕ ប្រែសម្រួលៈ ណៃ តុលា

To Top