ព័ត៌មានអន្តរជាតិ

ឆ្នាំនេះអាមេរិក​ នឹងមានអ្នកស្លាប់ ដោយសារកូវីដ ច្រើនជាងឆ្នាំទៅ

បរទេស៖ យោងតាមទិន្នន័យមួយ ដែលត្រូវបានបោះពុម្ភផ្សាយ ដោយទីភ្នាក់ងារជាតិ ព្រមជាមួយនឹងសកលវិទ្យាល័យ Johns Hopkins University កាលពីថ្ងៃសៅរ៍បានឲ្យដឹងថា ចំនួននៃអ្នកបាត់បង់ជីវិត នៅក្នុងឆ្នាំ២០២១នេះ បានកើនឡើងលើសចំនួន អ្នកស្លាប់បាត់បង់ជីវិតកាលពីឆ្នាំទៅ។

គិតត្រឹមថ្ងៃសៅរ៍នេះ Johns Hopkins University បានបង្ហាញថា អ្នកស្លាប់បាត់បង់ជីវិតដោយសារ កូវីដនៅទូទាំងប្រទេស មានរហូតទៅដល់ ៧៧០ ៨០០ នាក់ដែលមានចំនួនច្រើនជាង ២ដងទៅនឹងចំនួន នៃអ្នកស្លាប់សរុបកាលពីឆ្នាំទៅ ប្រមាណជា ៣៨៥ ៣៤៣នាក់។

ប្រភពដដែលបានសរសេរទៀតថា កត្តាសំខាន់ៗដែលនាំឲ្យមានការ កើនឡើងនៃអ្នកស្លាប់ច្រើនខ្លាំង បែបនេះគឺដោយសារតែបញ្ហា នៃការរីករាលដាលនៃវិរុសពូជថ្មី Delta ព្រមទាំងបញ្ហាដែល សហរដ្ឋអាមេរិកនៅតែ ស្ថិតជាប្រទេសដែលមានកម្រិត នៃពលរដ្ឋចាក់វ៉ាក់សាំងតិចនៅឡើយ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top