ព័ត៌មានអន្តរជាតិ

ផ្ទុះការតវ៉ាប្រឆាំង សាជាថ្មីទៅលើការរឹតបន្តឹង​ គ្រប់គ្រងកូវីដ ក្នុងតំបន់អ៊ឺរ៉ុប

បរទេស៖ យោងតាមការចេញផ្សាយ របស់ទូរទស្សន៍ BBC នៅថ្ងៃអាទិត្យនេះបានឲ្យដឹងថា ការផ្ទុះឡើងនៃការតវ៉ាប្រឆាំង សាជាថ្មីនៅក្នុងប្រទេសហូឡង់ ពាក់ព័ន្ធទៅនឹងច្បាប់រឹតបន្តឹង ការគ្រប់គ្រងថ្មីចំពោះបញ្ហាកូវីដ និងក៏កំពុងមាន សកម្មភាពច្រើនផងដែរ នៅតាមបណ្តាប្រទេសជាច្រើនទៀត នៅប្លុកអ៊ឺរ៉ុផងដែរ។

នៅក្នុងទីក្រុង Hague ពលរដ្ឋនាំគ្នាគប់ដុំភ្លើងទៅលើ ក្រុមប៉ូលីសនិងដុតកង់ ជាដើមហើយនៅក្នុងទីក្រុង Rotterdam វិញការតវ៉ាបានប្រែក្លាយទៅជា ការប៉ះទង្គិចគ្នាខ្លាំង រវាងក្រុមបាតុករនិងប៉ូលីស។

ដោយឡែកនៅតាមបណ្តាប្រទេស ផ្សេងទៀតដូចជាអូទ្រីស ប្រទេសក្រូអាត និងប្រទេសអ៊ីតាលីផង មនុស្សជាច្រើនពាន់នាក់ក៏នាំគ្នា ធ្វើការតវ៉ាប្រឆាំងដូចគ្នា ទៅនឹងច្បាប់រឹតត្បិតថ្មី របស់រដ្ឋាភិបាលចំពោះកូវីដ។

ផ្ទាំងពាណិជ្ជកម្ម

គួរឲ្យដឹងដែរថា ប្រទេសជាច្រើន ក្នុងតំបន់អ៊ឺរ៉ុបបានទទួល នូវកំណើននៃការឆ្លងកូវីដ យ៉ាងខ្លាំងក្លាសាជាថ្មីហើយ ដែលជាហេតុធ្វើឲ្យប្រទេសជាច្រើន បាននាំគ្នាប្រកាសដាក់ការ រឹតបន្តឹងច្បាប់ម្តងទៀត សង្ឃឹមគ្រប់គ្រង
ស្ថានការណ៍នេះឲ្យ ល្អប្រសើរឡើងវិញ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top
×