ព័ត៌មានអន្តរជាតិ

វៀតណាម មានករណីឆ្លងជំងឺកូវីដ-១៩ ជិត ១០០០០ករណី 

ហាណូយ៖ ប្រទេសវៀតណាមបានរាយការណ៍ករណីឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន ៩,៨៨៩ ករណី ដែលក្នុងនោះមាន ៩,៨៨២ ករណីឆ្លងក្នុងស្រុក និង ៧ នាក់ត្រូវបាននាំចូល នេះបើយោងតាមក្រសួងសុខាភិបាលរបស់ប្រទេសនេះ។

ករណីសហគមន៍ភាគច្រើនត្រូវបាន រកឃើញនៅក្នុងមូលដ្ឋានភាគខាងត្បូង ក្នុងនោះមាន ១,២៦៥ ករណីនៅទីក្រុងហូជីមិញ ៦៨៣ករណីនៅខេត្តប៊ិញឌឿង និង ៦០៤ករណី នៅខេត្តដុងណៃ។

ក្រសួងបានឲ្យដឹងថា ការឆ្លងបាននាំឱ្យចំនួនឆ្លងសរុបកើនឡើងដល់ ១,០៩៤,៥១៤ករណីជាមួយនឹងការស្លាប់ ២៣,៧៦១នាក់។  នៅទូទាំងប្រទេស រហូតមកដល់ពេលនេះ អ្នកជំងឺកូវីដ-១៩ ចំនួន ៩០៥,៥០០នាក់ បានជាសះស្បើយ កើនឡើង ៥,១៦៣នាក់ ធៀបនឹងថ្ងៃសៅរ៍។

ផ្ទាំងពាណិជ្ជកម្ម

យោងតាមក្រសួងសុខាភិបាលវៀតណាម បានឱ្យដឹងថា ជិត ១០៨លានដូសនៃវ៉ាក់សាំងបង្កាជំងឺកូវីដ-១៩ រួមទាំងជាង ៤១លានដូសទីពីរត្រូវបានគ្រប់គ្រង។

ក្រសួងបានឲ្យដឹងទៀតថា គិតត្រឹមថ្ងៃអាទិត្យ ប្រទេសវៀតណាម បានចុះបញ្ជីករណីឆ្លងជំងឺកូវីដ-១៩ ក្នុងស្រុកជិត ១,០៨៩,០០០ករណីចាប់តាំងពីការចាប់ផ្តើមនៃរលកបច្ចុប្បន្ននៅចុងខែមេសា៕

To Top
×