ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រីស្តីទីលីប៊ី ដាក់ពាក្យសុំចូលរួម ប្រជែងប្រធានាធិបតី នៅថ្ងៃចុងក្រោយ

បរទេស៖នាយករដ្ឋមន្ត្រីស្តីទីនៃប្រទេសលីប៊ី កាលពីថ្ងៃអាទិត្យម្សិលមិញនេះ ត្រូវបានគេដឹងថាបានដាក់ពាក្យស្នើសុំ ចូលរួមប្រកួត ប្រជែងតំណែងជាប្រធានាធិបតីទោះបីជា វាជាសកម្មភាពដែលខុសពីច្បាប់ ដែលបានចែងនាពេលបច្ចុប្បន្នក្តី។

លោកនាយករដ្ឋមន្ត្រី Abdul Hamid Dbeibah តាមច្បាប់បានចែងថា លោកនឹងដឹកនាំប្រទេសរហូទដល់ពេល ដែលលីប៊ីបោះឆ្នោត ជ្រើសបានប្រធានាធិបតី ថ្មីនាថ្ងៃទី២៤ខែធ្នូ។

នេះមានន័យថាលោកបានក្លាយ ទៅជាបុគ្គលចុងក្រោយគេបំផុត ដែលបានដាក់ពាក្យ ស្នើសុំចូលរួមប្រកួតប្រជែងប្រធានាធិបតីដែល កាលកំណត់ នឹងបញ្ចប់ទៅនៅថ្ងៃទី២២ ខែវិច្ឆិកានេះទៅហើយ។

ផ្ទាំងពាណិជ្ជកម្ម

ទោះបីជាយ៉ាងណាក្តីមកដល់ពេលនេះ នៅមិនទាន់មានសេចក្តីប្រកាស ណាមួយច្បាស់លាស់និងផ្លូវការនៅឡើយថាបុរសរូបនេះ ត្រូវបានគណកម្មការរៀបចំការបោះឆ្នោតយល់ព្រម ទទួលស្គាល់ការស្នើសុំនេះ៕

ប្រែសម្រួល៖ស៊ុនលី

To Top