ព័ត៌មានអន្តរជាតិ

CNN ៖ អាមេរិក កំពុងពិចារណា ពង្រាយទីប្រឹក្សាយោធា និងសព្វាវុធ ទៅប្រទេសអ៊ុយក្រែន ចំពេលបារម្ភ ពីការលុកលុយពីរុស្ស៊ី

បរទេស ៖ កាលពីថ្ងៃច័ន្ទ វិមានក្រឹមឡាំង របស់រុស្ស៊ី បានចោទសារព័ត៌មាន Bloomberg និងប្រព័ន្ធផ្សព្វផ្សាយរបស់សហរដ្ឋអាមេរិក ផ្សេងទៀតថា បានជាប់ពាក់ព័ន្ធក្នុង “យុទ្ធនាការព័ត៌មានគោលដៅ” បន្ទាប់ពីសារព័ត៌មាន បានរាយការណ៍ថា សហរដ្ឋអាមេរិក បានចែករំលែក ព័ត៌មានយោធា ជាមួយសម្ព័ន្ធមិត្តណាតូ ដែលរួមមានផែនទីបង្ហាញពី “ការកសាង” នៃកងទ័ពរុស្ស៊ី នៅជិតព្រំដែន ជាមួយប្រទេសអ៊ុយក្រែន ។ ប៉ុន្តែរដ្ឋាភិបាលទីក្រុងមូស្គូ បានច្រានចោលការអះអាង អំពីការលុកលុយ ដែលបានគ្រោងទុកនៅអ៊ុយក្រែន ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងថា ពាក់ព័ន្ធភាពចម្រូង ចម្រាស់នេះ រដ្ឋបាលរបស់ប្រធានាធិបតី អាមេរិក លោក Joe Biden កំពុងពិចារណាលើការដាក់ពង្រាយ ទីប្រឹក្សាយោធា និងបញ្ជូនសម្ភារៈយោធា រួមទាំងសព្វាវុធ ផងដែរ ទៅអ៊ុយក្រែន ចំពេលមានការលើកឡើង នៃកងកម្លាំងរុស្ស៊ី នៅតាមព្រំដែន, នេះបើយោងតាមរបាយការណ៍ថ្មីមួយពី CNN ។

ដោយដកស្រង់ប្រភព ដែលដឹងពីការពិភាក្សានោះ សារព័ត៌មានបានលម្អិតថា កញ្ចប់បែបនេះអាចរួមបញ្ចូល ការដឹកជញ្ជូនប្រភេទមីស៊ីលប្រឆាំងរថក្រោះ Javelin ផលិតដោយសហរដ្ឋអាមេរិក មីស៊ីលប្រឆាំង ពាសដែក និង កាំភ្លើងត្បាល់ ។

វរសេនីយ៍ Cedric Leighton ដែលជាអតីតយុទ្ធជនអាមេរិក ដែលមានបទពិសោធន៍ចារកម្មយោធា ២៦ ឆ្នាំ បានប្រាប់អ្នកសារព័ត៌មានថា ខណៈពេលនេះ គឺមីស៊ីលប្រឆាំងរថក្រោះ Javelin “មានប្រសិទ្ធភាពណាស់ប្រឆាំងនឹងរថក្រោះ T-80 ដែលរុស្ស៊ីកំពុងប្រើប្រាស់ក្នុងកិច្ច ខិតខំប្រឹងប្រែងទាំងនេះ ។ ទល់នឹងអ៊ុយក្រែននាពេលនេះ “ផែនការបញ្ចេញ កញ្ចប់ជំនួយជាសព្វាវុធ គឺ ប្រាកដជាប្រថុយនឹង “ភាពតានតឹងកាន់តែខ្លាំងឡើង” រវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងម៉ូស្គូ ៕
ប្រែសម្រួលៈ ណៃ តុលា

To Top