ព័ត៌មានអន្តរជាតិ

តៃវ៉ាន់ និយាយថា នឹងគោរពតាមលទ្ធផលឆ្នោតនៃប្រទេស ហុងឌូរ៉ាស់ 

បរទេស៖ក្រសួងការបរទេសតៃវ៉ាន់ តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃអង្គារនេះថា កោះតៃវ៉ាន់ នឹងគោរពលទ្ធផលនៃការបោះឆ្នោតរបស់ប្រទេសហុងឌូរ៉ាស់ ប៉ុន្តែប្រទេសនេះ គួរតែភ្ញាក់ខ្លួនស្តីពីការត្រូវជាប់ក្នុងកិច្ចសន្យាមិនពិតរបស់ប្រទេសចិន។

ប្រទេសហុងឌូរ៉ាស់ គឺជាប្រទេសមួយក្នុងចំណោមប្រទេស១៥ ដែលនៅតែមានចំណងមិត្តភាពផ្លូវការជាំមួយកោះតៃវ៉ាន់ ជាកោះកាន់លទ្ធិប្រជាធិបតេយ្យដែលចិនអះអាងកម្មសិទ្ធិថាជាទឹកដីខ្លួន ហើយតៃវ៉ាន់និងហុងឌូរ៉ា គឺមានចំណងមិត្តភាពការទូត តាំងពីឆ្នាំ១៩៤១ នៅមុនរដ្ឋាភិបាលសាធារណរដ្ឋ ភៀសខ្លួនទៅកោះតៃវ៉ាន់ ក្រោយចាញ់សង្គ្រាមស៊ីវិលចិន។

ប៉ុន្តែលោកស្រី  Xiomara Castro ជាប្រធានគណបក្សប្រឆាំង បាននិយាយថា លោកស្រីគ្រោងនឹងបើកចំណងមិត្តភាព ជាមួយប្រទេសចិន ប្រសិនបើលោកស្រីជាប់ឆ្នោត ដែលនេះនឹងផ្តល់ឲ្យទីក្រុងប៉េកាំង នូវការឈានជើងមួយជំហានទៀត។

មន្ត្រីនាំពាក្យក្រសួងការបរទេសតៃវ៉ាន់ លោកស្រី Joanne Ou បាននិយាយប្រាប់អ្នកសារព័ត៌មានថា ផ្អែកលើគោលការណ៍លទ្ធិប្រជាធិបតេយ្យ ពួកគេនឹងគោរពលទ្ធផលនៃការបោះឆ្នោត ប៉ុន្តែក៏នឹងពង្រឹងទំនាក់ទំនងជាមួយភាគីទាំងអស់ នៅក្នុងប្រទេសហុងឌូរ៉ាស់ រួមទាំងបក្សប្រឆាំងផងដែរ”៕ប្រែសម្រួល៖ប៉ាង កុង


To Top