ព័ត៌មានអន្តរជាតិ

ស្ថាបនិក Pfizer និយាយថា អ្នកចាក់វ៉ាក់សាំងនេះ នឹងចាំបាច់បន្តចាក់ជា រៀងរាល់ឆ្នាំ

បរទេស៖យោងតាមការចេញផ្សាយរបស់ RT នៅថ្ងៃចន្ទនេះបានឲ្យដឹងថាមនុស្សទាំងឡាយនៅលើលោកដែលធ្លាប់បានចាក់វ៉ាក់សាំងការពារកូវីដ Pfizer គឺនឹងទាមទារឲ្យបន្តក្នុងការចាក់វ៉ាក់សាំងនេះបន្ថែមទៀត ក្នុងរយៈពេលមួយឆ្នាំម្តងជារៀងរាល់ឆ្នាំ។

ប្រធានប្រតិបត្តិរបស់ក្រុមហ៊ុន BionTech លោក Ugur Sahin ដែលបានឆ្លើយតបជាមួយនឹងក្រុមអ្នកកាសែតតាំងតែពីថ្ងៃអាទិត្យបានបញ្ជាក់ថាវាដូចទៅនឹងជំងឺផ្លាសាយផ្សេងទៀតដែរដែលមនុស្សគ្រប់គ្នានឹងត្រូវចាំបាច់ចាក់វ៉ាក់សាំងនេះមួយឆ្នាំម្តងដើម្បីបង្កាការឆ្លង។

ផ្ទាំងពាណិជ្ជកម្ម

គួរឲ្យដឹងដែរថាសេចក្តីប្រកាសនេះត្រូវបានធ្វើឡើងបន្ទាប់ពីប៉ុន្មានថ្ងៃប៉ុណ្ណោះដែលមានរបាយការណ៍ស្រាវជ្រាវមួយរកឃើញថាក្រុមហ៊ុន Pfizer និង BioNTech ព្រមទាំង Moderna ផងកំពុងទទួលបានប្រាក់
ចំណូលរហូតទៅដល់ជាង៦៥០០០ដុល្លារជារៀងរាល់នាទីហើយមកដល់បច្ចុប្បន្នក្រុមហ៊ុនទាំង៣នេះអាចរកប្រាក់ចំណូលសរុបរួមគ្នាប្រមាណជា៣៤ពាន់លានដុល្លារមកហើយ៕ ប្រែសម្រួល៖ស៊ុនលី

To Top
×