បរទេស៖ នាយករដ្ឋមន្ត្រីថៃគឺឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា បានបដិសេធចំពោះការរំពឹងទុកថា សភាតំណាងរាស្រ្តនឹងត្រូវរំលាយ មុនពេលច្បាប់ចំនួនពីរពាក់ព័ន្ធនឹងប្រព័ន្ធបោះឆ្នោតត្រូវបានធ្វើវិសោធនកម្ម។
យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងថា អ្នកនាំពាក្យរដ្ឋាភិបាលលោក Thanakorn Wangboonkongchana បានលាតត្រដាងបែបនេះ បន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីថ្ងៃអង្គារថា លោកឧត្តមសេនីយ៍ ប្រាយុទ្ធ នឹងមិនទទួលយកគំនិតបែបនេះទេ (រំលាយសភា) ។
អ្នកនាំពាក្យលោក Thanakorn Wangboonkongchana បានធ្វើការកត់សម្គាល់នេះ បន្ទាប់ពីច្បាប់វិសោធនកម្មរដ្ឋធម្មនុញ្ញដែលមានគោលបំណងស្ដារប្រព័ន្ធបោះឆ្នោតចំនួនពីរ ត្រូវបានឡាយព្រះហស្ថដាក់ឱ្យប្រើប្រាស់ដោយព្រះមហាក្សត្រ និងបានបោះពុម្ពផ្សាយនៅក្នុងសារព័ត៌មាន Royal Gazette កាលពីថ្ងៃអាទិត្យ៕ប្រែសម្រួលៈ ណៃ តុលា