ព័ត៌មានអន្តរជាតិ

ប្រេសិតពិសេសអាមេរិក សម្រាប់កិច្ចការងារអាហ្គានីស្ថាន នឹងជួបមេដឹកនាំតាលីបង់ នៅសប្តាហ៍ក្រោយ

បរទេស៖ យោងតាមការអះអាង ដោយអ្នកនាំពាក្យរបស់ ក្រសួងការបរទេសអាមេរិកលោក Ned Price កាលពីថ្ងៃអង្គារម្សិលមិញ បានឲ្យដឹងថា ប្រេសិតពិសេសរបស់អាមេរិក តំណាងឲ្យកិច្ចការងារប្រទេសអាហ្គានីស្ថាន នឹងត្រូវមានជំនួបគ្នាជាមួយនឹង មេដឹកនាំតាលីបង់ នៅសប្តាហ៍ក្រោយ។

ប្រភពដដែលបានបញ្ជាក់ទៀតថា កិច្ចពិភាក្សានេះនឹងធ្វើឡើង នៅក្នុងទីក្រុងដូហាជាមួយ នឹងរយៈពេលពិភាក្សារហូតទៅដល់ ២សប្តាហ៍ជាប់គ្នា ទៅលើប្រធានបទផ្សេងៗ ដូចជាបញ្ហាសន្តិភាពការ ប្រយុទ្ធប្រឆាំងទៅនឹងភេវរកម្ម និងក៏ដូចជាសន្តិសុខសុវត្ថិភាព ចំពោះពលរដ្ឋអាហ្គានីស្ថាន និងអាមេរិកដែលមានវត្តមាន ក្នុងប្រទេសដើម្បីកិច្ចការងារ មនុស្សធម៍ផងដែរ។

ប្រេសិតពិសេសអាមេរិកលោក Tom West ដែលកាលពីដើមខែកន្លងមក ក៏ធ្លាប់បានចូលរួមនូវកិច្ចប្រជុំ មួយដែលមានឈ្មោះថា Troika ដែលមានរួមបញ្ចូលភាគី ដូចជាប៉ាគីស្ថានចិនរុស្សី និងអាមេរិកផងដើម្បីការងារ នៅអាហ្គានីស្ថានគឺនោះ ក៏ធ្លាប់បានជួបជាមួយ នឹងមេដឹកនាំជាន់ខ្ពស់ របស់តាលីបង់រួចរាល់ហើយដែរ។

ផ្ទាំងពាណិជ្ជកម្ម

លោក West ធ្លាប់បាននិយាយថា សហរដ្ឋអាមេរិកនឹងបន្តបើកជំហ កិច្ចពិភាក្សាជាមួយនឹងតាលីបង់ ហើយជាពិសេសនឹងបន្តផ្តល់ ជំនួយមនុស្សធម៍ទៅកាន់ ប្រទេសអាហ្គានីស្ថាន ៕

ប្រែសម្រួល៖ ស៊ុន លី

To Top
×