ព័ត៌មានអន្តរជាតិ

វៀតណាម មានអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ជាង១១.០០០នាក់

ហាណូយ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាល បានឲ្យដឹងថា ប្រទេសវៀតណាម បានរាយការណ៍ថា មានករណីថ្មីនៃជំងឺកូវីដ-១៩ ចំនួន១១.៨១១នាក់ គិតត្រឹមថ្ងៃពុធនេះ ក្នុងនោះបូករួមទាំងអ្នកឆ្លងជំងឺ ក្នុងស្រុកចំនួន ១១.៧៨៩នាក់ និង២២នាក់ ជាអ្នកនាំចូល ។

ក្រសួងបានឲ្យដឹងថា ចំនួនអ្នកឆ្លងជំងឺសរុបកើនឡើង ដល់១.១៥៥.៧៧៨នាក់ ជាមួយគ្នានេះដែរ មានអ្នកស្លាប់ចំនួន២៤.២៤៣នាក់ ។

ផ្ទាំងពាណិជ្ជកម្ម

នៅទូទាំងប្រទេស អ្នកជំងឺកូវីដ-១៩ចំនួន៣៧.២៦១នាក់ បានជាសះស្បើយ ពីជំងឺ កើនឡើង២៥.៩៥១នាក់ គិតពីថ្ងៃអង្គារ ។

ភាគច្រើននៃករណីសហគមន៍ ត្រូវបានរកឃើញនៅតំបន់ភាគខាងត្បូង ក្នុងនោះ១.៦៦៦នាក់ នៅក្រុងហូជីមិញ ចំនួន៧៦៦ នាក់នៅខេត្ត Can Tho និង៧៥៤នាក់នៅខេត្ត Tay Ninh ។ ក្រសួងបានឲ្យដឹងថា វ៉ាក់សាំងកូវីដ-១៩ជិត១១៣លានដូស ក្នុងនោះជាង៤៥,១លានដូស លើកទី២ បានចាក់វ៉ាក់សាំង ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top
×