ព័ត៌មានអន្តរជាតិ

ប្រព័ន្ធការពារអាកាសស៊ីរី បាញ់ទំលាក់មីស៊ីល អ៊ីស្រាអ៊ែល សំដៅទីក្រុង Homs

បរទេស៖ នៅថ្ងៃពុធនេះ CGTN បានចេញផ្សាយថា ប្រព័ន្ធការពារដែនអាកាស របស់ប្រទសស៊ីរី បានធ្វើការបាញ់ទំលាក់ជោគជ័យ នូវមីស៊ីលជាច្រើនគ្រាប់ដែលបាន បាញ់ចេញពីប្រទេសអ៊ីស្រាអ៊ែល សំដៅទីក្រុង Homs របស់ខ្លួន។

ប្រភពដដែល បានសរសេរទៀតថា ការវាយប្រហារដោយអ៊ីស្រាអ៊ែល បានធ្វើឡើងសំដៅទៅលើតំបន់ ភាគកណ្តាលនៃប្រទេសហើយ ជាការឆ្លើយតបប្រព័ន្ធការពារមីស៊ីល បានបាញ់ទំលាក់ប៉ុន្តែក្នុងនោះ ពលរដ្ឋស៊ីវិល ២នាក់បានបាត់បង់ជីវិត និងយោធា ៦នាក់ទៀតរងរបួស។

ការវាយប្រហារនេះ ក៏បានធ្វើឲ្យខូចខាតទៅដល់ សំភារៈជាច្រើនផ្សេងទៀតផងដែរ ប៉ុន្តែមកដល់ពេលនេះនៅមិនទាន់ សេចក្តីថ្លែងការណ៍ណាមួយពី សំណាក់ភាគីអ៊ីស្រាអ៊ែលនៅឡើយទេ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top