ព័ត៌មានអន្តរជាតិ

អាមេរិក អញ្ជើញតៃវ៉ាន់ ឲ្យចូលរួមកិច្ចប្រជុំកំពូល ដើម្បីលទ្ធិប្រជាធិបតេយ្យ នៅខែក្រោយ ប៉ុន្ដែត្រូវបដិសេធ

វ៉ាស៊ីនតោន ៖ គេហទំព័រក្រសួងការបរទេសអាមេរិក បានបង្ហាញថា រដ្ឋបាលសហរដ្ឋអាមេរិករបស់ប្រធានាធិបតីលោក ចូ បៃដិន បានអញ្ជើញកោះតៃវ៉ាន់ រួមជាមួយនឹង ប្រទេសជប៉ុន និងប្រទេសជាច្រើនផ្សេងទៀត ឱ្យចូលរួមកិច្ចប្រជុំនិម្មិត របស់មេដឹកនាំនៃលទ្ធិប្រជាធិបតេយ្យ ពិភពលោកនៅក្នុងខែធ្នូ។

ប៉ុន្តែប្រធានាធិបតីតៃវ៉ាន់ Tsai Ing-wen នឹងមិនចូលរួមនោះទេ ជាក់ស្តែងដើម្បីជៀសវាងការខឹង សម្បាររបស់ចិន ដោយក្រសួងការបរទេស របស់កោះនេះបានឲ្យដឹងថា រដ្ឋមន្ត្រីឌីជីថល Audrey Tang និងតំណាងសហរដ្ឋអាមេរិក Hsiao Bi-khim នឹងចូលរួមជំនួសវិញ។

ប្រទេសចិន ដែលមិនស្ថិតក្នុងចំណោមបញ្ជីប្រទេស ដែលត្រូវចូលរួមកិច្ចប្រជុំនេះ ហើយត្រូវបានចាត់ថ្នាក់ ដោយរដ្ឋបាលលោក បៃដិន ថាជាស្វ័យភាពបានសម្តែងការ ជំទាស់នឹងការចូលរួមរបស់តៃវ៉ាន់ ដែលគ្រប់គ្រងដោយខ្លួនឯង ដែលទីក្រុងប៉េកាំង អះអាងថាជាទឹកដីរបស់ខ្លួន។

អ្នកនាំពាក្យការិយាល័យកិច្ចការតៃវ៉ាន់ នៃក្រុមប្រឹក្សារដ្ឋរបស់រដ្ឋាភិបាលចិន បានលើកឡើងថា “យើងប្រឆាំងយ៉ាងម៉ឺងម៉ាត់ ចំពោះការផ្លាស់ប្តូរផ្លូវការណាមួយ រវាងសហរដ្ឋអាមេរិក និងតៃវ៉ាន់” ។

អ្នកនាំពាក្យក្រសួង ការបរទេសចិន លោក Zhao Lijian ក៏បានប្រាប់អ្នកសារព័ត៌មាន នៅទីក្រុងប៉េកាំង កាលពីថ្ងៃពុធថា “រដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន គឺជារដ្ឋាភិបាលស្របច្បាប់តែមួយគត់ តំណាងឱ្យប្រទេសចិនទាំងមូល” ។

លោក Zhao បានបន្ដថា ទីក្រុងប៉េកាំង ជំរុញសហរដ្ឋអាមេរិក “កុំឱ្យផ្តល់វេទិកាណាមួយសម្រាប់កងកម្លាំងឯករាជ្យតៃវ៉ាន់ និងកុំ ធ្វើឱ្យពិភពលោកបែកបាក់ ដោយការគាបសង្កត់ប្រទេសដទៃ”។

ជាមួយគ្នានេះដែរ ក្រសួងការបរទេសតៃវ៉ាន់ បានឲ្យដឹងថា នៅឯការជួបជុំនិម្មិតនាពេលខាងមុខ លោក Tang នឹងបង្ហាញពីការប្តេជ្ញាចិត្តរបស់តៃវ៉ាន់ ក្នុងការការពារលទ្ធិប្រជាធិបតេយ្យ និងចែករំលែករឿងរ៉ាវជោគជ័យ របស់ខ្លួនក្នុងការគ្រប់គ្រង តាមរយៈបច្ចេកវិទ្យា និងលទ្ធិប្រជាធិបតេយ្យឌីជីថល៕
ដោយ ឈូក បូរ៉ា

To Top