Covid-19

វៀតណាម មានអ្នកស្លាប់បន្ទាប់ពី ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចំនួន ៤នាក់ហើយ

បរទេស៖ កម្មករម្នាក់ទៀតនៅខេត្ត Thanh Hoa ត្រូវបានគេបញ្ជាក់ថា បានស្លាប់បន្ទាប់ពីបាន ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ប្រភេទ Vero Cell កាលពីថ្ងៃពុធ នៅថ្ងៃដដែល ដែលសហការីពីរនាក់របស់នាង បានស្លាប់បន្ទាប់ពីចាក់វ៉ាក់សាំងរួច។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងថា ជនរងគ្រោះជាស្ត្រីអាយុ៣០ឆ្នាំ ស្ថិតក្នុងចំណោមកម្មករនៅក្រុមហ៊ុន Kim Viet Shoe ដែលបានចាក់វ៉ាក់សាំងប្រភេទ Vero Cell កាលពីថ្ងៃអង្គារ នៅស្រុក Nong Cong។ ស្ត្រី ៣០នាក់ បានជួបប្រទះផលរំខាន បន្ទាប់ពីការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩រួច ហើយ ៥ នាក់ មានផលប៉ះពាល់ធ្ងន់ធ្ងរ ដែលត្រូវបានគេធ្វើរោគវិនិច្ឆ័យថា មានប្រតិកម្មធ្ងន់ធ្ងរ។

អ្នកទាំង៥នាក់នោះ ត្រូវបានបញ្ជូនទៅកាន់ មន្ទីរពេទ្យក្នុងស្រុក ប៉ុន្តែបីនាក់ក្នុងចំណោម ពួកគេបានស្លាប់កាលពីថ្ងៃពុធ។ អ្នកស្លាប់ ២នាក់ត្រូវបានប្រកាសដោយ មន្ទីរសុខាភិបាលខេត្តកាលពីថ្ងៃពុធ ហើយអ្នកស្លាប់ទី៣ ត្រូវបានប្រកាសដោយគណៈកម្មាធិការ ដឹកនាំសម្រាប់ការបង្ការ និងគ្រប់គ្រង Covid-19 កាលពីថ្ងៃព្រហស្បតិ៍។

យោងតាមអាជ្ញាធរស្រុក Nong Cong បានឱ្យដឹងថា ភាគច្រើននៃអ្នកដែលជួបប្រទះ ផលប៉ះពាល់បន្ទាប់ពី ការចាក់វ៉ាក់សាំងគឺមានអាយុ 25-30 ឆ្នាំ។ អាជ្ញាធរបានបន្ថែមថា នៅតែមានមនុស្ស 9 នាក់ ដែលមានផលប៉ះពាល់កំពុង ត្រូវបានព្យាបាលនៅមន្ទីរពេទ្យទូទៅ Thanh Hoa ៕

ប្រែសម្រួលៈ ណៃ តុលា

To Top
×