ព័ត៌មានអន្តរជាតិ

រូបភាពពីផ្កាយរណប បង្ហាញពីការបន្តប្រតិបត្តិការម៉ាស៊ីន រ៉េអាក់ទ័រ នុយក្លេអ៊ែរ នៅក្នុងប្រទេសកូរ៉េខាងជើង

បរទេស៖ គេហទំព័រឃ្លាំមើលរបស់សហរដ្ឋអាមេរិក បានឱ្យដឹងដោយផ្អែកតាមរូបភាពពីប្រព័ន្ធផ្កាយរណបថា ប្រទេសកូរ៉េខាងជើង ហាក់ដូចជាកំពុងបន្តប្រតិបត្តិការ នៃម៉ាស៊ីនរេអាក់ទ័រនុយក្លេអ៊ែរ ផលិតធាតុផ្លុយតានីញ៉ូម នៅឯអគារសំខាន់ Yongbyon របស់ខ្លួន ។

យោងតាមសារព័ត៌មាន Korea Times ចេញផ្សាយនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងថា វែបសាយឈ្មោះ 38 North បានរាយការណ៍កាលពីថ្ងៃពុធថា រូបភាពផ្កាយរណបពាណិជ្ជកម្មនាពេលថ្មីៗនេះនៃអគារខាងជើងនៃទីក្រុងព្យុងយ៉ាងបានផ្តល់ភស្តុតាងបន្ថែមទៀតនៃសកម្មភាពនៅម៉ាស៊ីនរ៉េអាក់ទ័រ 5 មេហ្គាវ៉ាត់ ដែលអាចផលិតធាតុផ្លុយតានីញូមបានរហូតដល់ទៅ 6 គីឡូក្រាម ដែលជាធាតុសម្ភារៈប្រើសម្រាប់ផលិតគ្រាប់បែក – ក្នុងមួយឆ្នាំ។

វែបសាយនេះបានឱ្យដឹងទៀតថា “ចំហាយកំពុងបញ្ចេញចេញពីសាលម៉ាស៊ីនភ្លើងរបស់រ៉េអាក់ទ័រ ដែលបង្ហាញថា យ៉ាងហោចណាស់ម៉ាស៊ីនភ្លើងមួយកំពុងដំណើរការ”។ “លើសពីនេះទៀត ទឹកនៅតែបន្តហូរចេញពីបំពង់ជំនួយ ចូលទៅក្នុងបណ្តាញដែលនាំទៅដល់ទន្លេ Kuryong”។

38 North បាននិយាយថា សកម្មភាពថ្មីដែល “គួរឱ្យកត់សម្គាល់” ដោយសារតែការផលិតសម្ភារៈធាតុទំនងជាត្រូវការដើម្បីសម្រេចបាននូវគោលដៅរបស់មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ក្នុងការពង្រឹងសមត្ថភាពនុយក្លេអ៊ែរដែលបានប្រកាសក្នុងអំឡុងពេលសមាជបក្សលើកទីប្រាំបីរបស់ប្រទេសក្នុងខែមករា៕ប្រែសម្រួលៈ ណៃ តុលា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top