ព័ត៌មានអន្តរជាតិ

ព្យុះភ្លៀង នៅស្រីលង្កា បណ្តាលឲ្យស្លាប់ មនុស្សតិចបំផុត១៤នាក់

កូឡុំបូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយព័ត៌មាននៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ថា មជ្ឈមណ្ឌលគ្រប់គ្រងគ្រោះ មហន្តរាយ ហៅថា (DMC) បានឲ្យដឹងថា មនុស្សចំនួន១៤នាក់បានស្លាប់ និងមនុស្សម្នាក់បាត់ខ្លួន បន្ទាប់ពីមានខ្យល់បក់ខ្លាំង និងភ្លៀងធ្លាក់យ៉ាងខ្លាំង នៅទូទាំងប្រទេសស្រីលង្កា ចាប់តាំងពីសប្តាហ៍មុនមក ។

យោងតាមតួលេខចុងក្រោយពី DMC គ្រួសារជាង១០០.០០០នាក់ ត្រូវបានរងផលប៉ះពាល់ នៅក្នុងស្រុកចំនួន៩ ដោយសារអាកាសធាតុមិនល្អ ខណៈមនុស្ស១១៤នាក់ ត្រូវបានផ្លាស់ប្តូរទីលំនៅទៅ កាន់ទីតាំងសុវត្ថិភាព និង២២នាក់បានរងរបួស ។

នាយកដ្ឋានឧតុនិយម របស់ប្រទេសស្រីលង្កា នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បានឲ្យដឹងថា ការប្រកាស អាសន្នពណ៌ក្រហម ត្រូវបានប្រកាសឲ្យដឹងក្នុងស្រុក ចំនួន១៩ ខណៈដែលភ្លៀងធ្លាក់ខ្លាំងលើសពី ១០០មីលីម៉ែត្រ ត្រូវបានគេរំពឹងទុកនៅ ក្នុងស្រុកចំនួន១៩ ។

នាយកដ្ឋានឧតុនិយម បានឲ្យដឹងថា ការប្រកាសអាសន្នក្រហម ត្រូវបានចេញដោយសារ តែការរំខានបរិយាកាសកម្រិតទាប នៅភាគអាគ្នេយ៍ នៃប្រទេសស្រីលង្កា និង ឈូងសមុទ្របេហ្គាល់ ស្ថិតនៅភាគនិរតី ដែលនៅជិតគ្នា ដែលបានវិវត្តទៅជាសម្ពាធទាប ហើយបច្ចុប្បន្នស្ថិតនៅភាគខាងកើត នៃប្រទេសនេះ ។ .

លក្ខខណ្ឌអាកាសធាតុ ត្រូវបានគេរំពឹងថា នឹងកើនឡើងខ្លាំងក្នុងអំឡុងពេល២៤ម៉ោងបន្ទាប់ ប៉ុន្តែការរំខានបរិយាកាស ខាងក្រោមទំនងជាផ្លាស់ទី ទៅភាគពាយព្យវិញ ។

មជ្ឈមណ្ឌល DMC បានឲ្យដឹងថា ប្រជាជនដែលរស់នៅក្នុងតំបន់ទំនាបត្រូវបានណែនាំឲ្យផ្លាស់ប្តូរទីតាំងមកកាន់ដីគោក ៕

To Top
×