ព័ត៌មានអន្តរជាតិ

ហ្វីលីពីន នឹងបើកទទួលភ្ញៀវទេសចរបរទេសខ្លះៗ ចាប់ពីសប្ដាហ៍ក្រោយ

បរទេស៖រដ្ឋាភិបាលរបស់ប្រទេសហ្វីលីពីន បាននិយាយនៅថ្ងៃសុក្រនេះថា ប្រទេសហ្វីលីពីន នឹងបើកទទួលឡើងនូវច្រកព្រំដែនខ្លួន ទទួលភ្ញៀវទេសចរមកពីប្រទេសមួយចំនួន ដោយផ្អែកលើមូលដ្ឋានសាកល្បងចាប់ពីថ្ងៃទី០១ ខែធ្នូខាងមុខនេះ ជាផ្នែកនៃកិច្ចប្រឹងប្រែងដើម្បីកសាងឡើវិញ នូវសេដ្ឋកិច្ចដែលរងផលប៉ះពាល់យ៉ាងខ្លាំងដោយសារការរាតរត្បាតនៃជម្ងឺកូវិដ១៩។

លោក Karlo Nograles ជាមន្ត្រីនាំំពាក្យស្តីទីរបស់ប្រធានាធិបតីហ្វីលីពីន បាននិយាយប្រាប់សន្និសីទកាសែតមួយថា ជនបរទេសដែលបានចាក់ថ្នាំវ៉ាក់សាំងកូវីដ១៩ហើយ មកពីប្រទេសដែលមានហានិភ័យទាបនោះ នឹងត្រូវអនុញ្ញាតឲ្យធ្វើដំណើរចូល ក្នុងអំឡុងរយៈពេល១៥ថ្ងៃ។

ផ្ទាំងពាណិជ្ជកម្ម

យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Today World នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ បានឲ្យដឹងថា លោក Karlo Nograles បានប្រសាសន៍ប្រាប់យ៉ាងដូច្នេះថា “នេះជារឿងមួយដែលយើងកំពុងតែធ្វើមួយជំហានម្តងៗ” ហើយលោកបន្ថែមថា ការបើករយៈពេលពីរសប្ដាហ៍នេះ អាចនឹងពង្រីកបន្ត។

គួរបញ្ជាក់ថា ប្រទេសហ្វីលីពីន ដែលមានប្រជាប្រិយភាពដោយឆ្នេរខ្សាច់ពណ៌ស និងជីវិតសត្វសមុទ្រដ៏សម្បូរបែបនោះ បានបិទទ្វារឈប់ទទួលភ្ញៀវទេសចរបរទេស នៅក្នុងខណៈដែលមានការរាតត្បាតនៃមេរោគកូរ៉ូណា នៅដើមឆ្នាំ២០២០៕ប្រែសម្រួល៖ប៉ាង កុង

To Top
×