កូឡាឡាំពួរ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាលបានឲ្យដឹងថា ម៉ាឡេស៊ី បានកត់ត្រាចំនួនអ្នកឆ្លងជំងឺថ្មី៥.០៩៧នាក់ដែលបានជំងឺកូវីដ-១៩ គិតត្រឹមពាក់កណ្តាលអធ្រាតថ្ងៃសៅរ៍ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺសរុបកើនឡើងដល់២.៦១៩.៥៧៧នាក់ ។
ក្នុងករណីថ្មីចំនួន១៧នាក់បាននាំចូល និង៥.០៨០នាក់ ដែលជាអ្នកឆ្លងជំងឺក្នុងស្រុក ហើយទិន្នន័យបង្ហាញបានប្រកាស ឲ្យដឹងនៅលើគេហទំព័ររបស់ក្រសួង ។
ក្រសួងបានរាយការណ៍មានអ្នកស្លាប់បន្ថែមទៀតចំនួន៤០នាក់ដោយជំងឺឆ្លងរាតត្បាត ដែលនាំឲ្យចំនួនអ្នកស្លាប់ដោយសារ វីរុសបានកើនឡើងដល់៣០.២៨០នាក់ ។
ទន្ទឹមនឹងនេះដែរ អ្នកជំងឺចំនួន៥.៣៥២នាក់បានជាសះស្បើយពីជំងឺដែលបានចាកចេញពីមន្ទីរពេទ្យ នំាឲ្យចំនួនអ្នកជាសះ ស្បើយពីជំងឺកូវីដ-១៩សរុបកើនឡើងដល់២.៥២២.០៤៥នាក់ នៅក្នុងប្រទេសអាស៊ីអាគ្នេយ៏មួយនេះ ។
មានអ្នកជំងឺដែលកំពុងសម្រាកព្យាបាលចំនួន៦៧.២៥២នាក់ ហើយ៥១០នាក់ក្នុងចំណោមពួកគេត្រូវបានព្យាបាលនៅកន្លែងថែទាំជំងឺ ក្នុងនោះរាប់ទាំង២៥៨នាក់ចាំបាច់ត្រូវការឧបករណ៍ដកដង្ហើម ។
ក្រុមអាជ្ញាធរសុខាភិបាលបានរាយការណ៍ថា វ៉ាក់សាំងចំនួន៥៤.៥២៦ដូសត្រូវបានចាក់កាលពីថ្ងៃសៅរ៍ និង៧៩,១ភាគរយនៃ ចំនួនពលរដ្ឋសរុបបានទទួលថ្នាំយ៉ាងហោចណាស់១ដូស និង៧៧,១ភាគរយបានទទួលវ៉ាក់សាំងគ្រប់កម្រិត ៕