Covid-19

ថៃ៖ ភ្ញៀវទេសចរចំនួន ១ ០០៧នាក់ ដែលមកពីអាហ្វ្រិកខាងត្បូង ទើបមកដល់ប្រទេសថៃ បានធ្វើតេស្តអវិជ្ជមានវីរុសកូវីដ១៩

បរទេស៖ នាយកដ្ឋានគ្រប់គ្រងជំងឺ របស់ប្រទេសថៃ បាននិយាយកាលពីថ្ងៃអាទិត្យថា ភ្ញៀវទេសចរទាំងអស់ចំនួន ១ ០០៧ នាក់ ដែលមកពីប្រទេសអាហ្វ្រិកខាងត្បូង ដែលទើបមកដល់ប្រទេសថៃ បានធ្វើតេស្តអវិជ្ជមាន សម្រាប់វីរុសកូវីដ១៩ ។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងថា លោកវេជ្ជបណ្ឌិត Opas Karnkawinpong អគ្គនាយក នាយកដ្ឋានគ្រប់គ្រងជំងឺ បាននិយាយថា អ្នកទាំងអស់នោះនៅតែ ដាក់ឱ្យធ្វើចត្តាឡីស័កក្រោមកម្មវិធី sandbox ទេសចរណ៍ ដែលមានន័យថា ពួកគេកំពុងត្រូវបានត្រួតពិនិត្យ យ៉ាងដិតដល់ដោយ អាជ្ញាធរសុខាភិបាល ក្នុងពេលលោកបានព្យាយាម កាត់បន្ថយការភ័យខ្លាចកាលពីម្សិលមិញថា វីរុសបំលែងថ្មីឈ្មោះ Omicron អាចត្រូវបានដឹកចូលប្រទេស ដោយអ្នកដំណើរ។

វីរុសបំលែងថ្មីដែលមាន សក្តានុពលអាចឆ្លងបានច្រើនជាងមុន ត្រូវបានរកឃើញដំបូង នៅអាហ្វ្រិកខាងត្បូង ហើយចាប់តាំងពីពេលនោះ មកត្រូវបានគេរកឃើញ នៅកន្លែងផ្សេងទៀតក្នុងទ្វីបអាហ្រ្វិក នៅប្រទេសអូស្ត្រាលី ចក្រភពអង់គ្លេស អាល្លឺម៉ង់ អ៊ីស្រាអែល អ៊ីតាលី និងហុងកុង។

អ្នកនាំពាក្យរងរដ្ឋាភិបាលលោកស្រី Rachada Dhnadirek បាននិយាយថា នាយកដ្ឋានវិទ្យាសាស្ត្រ វេជ្ជសាស្ត្រមិនបានរកឃើញ ករណីឆ្លងវីរុសបំលែងថ្មីនេះ ណាមួយនោះទេ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top