ព័ត៌មានអន្តរជាតិ

កោះតៃវ៉ាន់ បញ្ចូនយន្តហោះចម្បាំង ច្រើនគ្រឿងរំខានយន្តហោះ ចម្បាំងចិនជាង២០គ្រឿងលើ ដែនអាកាស

បរទេស៖ យោងតាមការចេញផ្សាយរបស់កាសែត បរទេសកាលពីថ្ងៃអាទិត្យម្សិលមិញនេះបានឲ្យដឹងថាចិន បានធ្វើការហោះហើរយន្តហោះយោធា ប្រមាណជា២៧គ្រឿងពីលើដែនអាកាសរបស់​ កោះតៃវ៉ាន់ដែលជាសកម្មភាពដាក់សំពាធ ចុងក្រោយមួយលើដែនកោះមួយនេះ។

សេចក្តីប្រកាសដែលត្រូវបានធ្វើឡើង ដោយកងកម្លាំងយោធារបស់កោះតៃវ៉ាន់ ក៏បានអះអាងដែរថាជាការឆ្លើយតបខ្លួន បានធ្វើការបញ្ជូនយន្តហោះជាច្រើនគ្រឿង ទៅរំខានព្រមទាំងបើកដំណើរការប្រព័ន្ធ ការពារអាកាសផងដែរ។

គួរឲ្យដឹងដែរថាត្រឹមថ្ងៃអាទិត្យ ប៉ុណ្ណោះយន្តហោះចម្បាំងរបស់ចិនប្រមាណជា១៨ គ្រឿងយន្តហោះទំលាក់គ្រាប់បែក H-6 ចំនួន៥គ្រឿងនិងយន្តហោះដឹកសាំង Y-20 ផងបានធ្វើការហោះហើរពីលើដែន អាកាស កោះតៃវ៉ាន់ភាគខាងត្បូងមុនពេលដែលនាំគ្នា ត្រឡប់ទៅកាន់ប្រទេសចិនវិញ។

មួយឆ្នាំចុងក្រោយនេះចំនួន នៃការហោះហើររបស់ចិនលើដែនកោះតៃវ៉ាន់ គឺកាន់តែច្រើនឡើងហើយគិតត្រឹមរយៈពេល៤ ថ្ងៃចុងក្រោយនេះយន្តហោះចិន សរុបជាង១៥០ គ្រឿង មកហើយ ដែលបានធ្វើដំណើរបែប យោធានេះ៕

ប្រែសម្រួល៖ស៊ុនលី

To Top