ព័ត៌មានអន្តរជាតិ

បទវិភាគ ៖ ប្រជាធិបតេយ្យ មិនមែនជាឧបករណ៍ នយោបាយ សម្រាប់ឱ្យអាមេរិក លេងកលក្បិច តាមទំនើងចិត្តនោះទេ

“សង្រ្គាម និងភាពរង្គោះរង្គើ ដែលតែងតែកើតមាន នៅលើពិភពលោក បានបញ្ជាក់ម្តង ហើយម្តងទៀតថា ការផ្សព្វផ្សាយ ប្រជាធិបតេយ្យ ទៅកាន់បរទេស និងបង្ខិតបង្ខំឱ្យប្រទេសដទៃ អនុវត្តប្រព័ន្ធរបប និងទស្សនៈតម្លៃរបស់ខ្លួន បានបំផ្លិចបំផ្លាញ យ៉ាងធ្ងន់ធ្ងរ ដល់សន្តិភាព សុវត្ថិភាពនិងស្ថិរភាព របស់អន្តរជាតិ និងតំបន់ ។ ”

នាពេលថ្មីៗកន្លងទៅនេះ ឯកអគ្គរដ្ឋទូតចិន និងរុស្ស៊ី ប្រចាំនៅអាមេរិក បានរួមគ្នាចេញផ្សាយ អត្ថបទ លើទស្សនាវដី្ត«National Interest» របស់អាមេរិក ក្នុងន័យសម្តែងការ ប្រឆាំងយ៉ាងដាច់ខាត ចំពោះអ្វីដែលហៅថា “កិច្ចប្រជុំកំពូល ស្តីពីប្រជាធិបតេយ្យ” ដែលអាមេរិក ជិតនឹងរៀបចំធ្វើ ប្រការនេះញ៉ាំង ឱ្យមជ្ឈដ្ឋានមតិអន្តរជាតិ យកចិត្តទុកដាក់យ៉ាង ទូលំទូលាយ ។

ពិភពលោកបានឃើញច្បាស់ ហើយថា អ្វីដែលហៅថា“កិច្ចប្រជុំកំពូល ស្តីពីប្រជាធិបតេយ្យ” ដែលនឹងរៀបចំធ្វើពីថ្ងៃទី ៩ ដល់១០ខែធ្នូ គ្រាន់តែជាកលល្បិច របស់អាមេរិកដែលចង់អុជ អាលការបដិបក្ខគ្នា ខាងមនោគមវិជ្ជា បង្កបង្កើតភាពបែកបាក់គ្នា និង គាំពារអនុត្តរភាព របស់ខ្លួននៅ លើពិភពលោកប៉ុណ្ណោះ ហើយក៏ជាទង្វើដ៏គ្រោះថ្នាក់ ដើម្បីស្តារគំនិតសង្គ្រាមត្រជាក់ផងដែរ ។

អនុលោមតាមរបាយការណ៍ របស់សមាគម សិក្សាស្រាវជ្រាវ អំពីសិទ្ធិមនុស្ស នៃប្រទេសចិនបានឱ្យដឹងថា ចាប់ពីការបញ្ចប់ សង្គ្រាម លោកលើកទីពីរ រហូតដល់ឆ្នាំ២០០១ ក្នុង ចំណោមការប៉ះទង្គិច ដោយកម្លាំងអាវុធចំនួន២៤៨លើក ក្នុងតំបន់ចំនួន១៥៣កន្លែង នៅលើពិភពលោក អាមេរិកបានបំផុស ចំនួន ២០១លើក ត្រូវជា៨១ភាគរយ នៃចំនួនសរុប ។ អ្វី ដែលហៅថា “ការកែសម្រួលខាង ប្រជាធិបតេយ្យ” ដែលអាមេរិក បានជំរុញនោះបានបណ្តាល ឱ្យជនស៊ីវិល ជាច្រើនបាន ស្លាប់បាត់បង់ជីវិតនិងរងរបួស និងមានការខូចខាតយ៉ាងធ្ងន់ធ្ងរ ខាងទ្រព្យសម្បតិ្ត ធ្វើឱ្យប្រទេសពាក់ព័ន្ធធ្លាក់ ក្នុងភាពរង្គោះរង្គើក្នុងរយៈពេលយូរ ។

ផ្ទាំងពាណិជ្ជកម្ម

ក្រៅពីនេះ អាមេរិក ក៏បានជ្រៀតជ្រែក កិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃ ជាញឹកញាប់ តាមរបៀបញុះញង់ការក្បត់ជាតិ លួចធ្វើឃាត ផ្តល់អាវុធនិង រំសេវនិងបណ្តុះបណ្តាល កងកម្លាំងប្រឆាំងរដ្ឋាភិបាល ជាដើម ដែលបាននាំមក នូវការបំផ្លិចបំផ្លាញ យ៉ាងធ្ងន់ធ្ងរដល់សុខសន្តិភាព ក្នុងសង្គមនិងសុវត្ថិភាព របស់ប្រជាជននៃប្រទេសពាក់ព័ន្ធ ។

ប៉ុន្មានឆ្នាំចុងក្រោយនេះ ដើម្បីទប់ស្កាត់ការអភិវឌ្ឍ របស់ប្រទេសចិន អ្នកនយោបាយអាមេរិកមួយ ចំនួនបានលេងកលល្បិចម្តង ហើយម្តងទៀត ដោយប្រើអ្វីដែលហៅថា “ប្រជាធិបតេយ្យ” ធ្វើជាសន្លឹកបៀម្តងទៀត ។ ចាប់ពីការលើកឡើងនូវ “យុទ្ធសាស្ត្រឥណ្ឌាប៉ាស៊ីហ្វិក” ដល់ការបង្កើត “យន្តការចតុភាគី” របស់អាមេរិក ជប៉ុន ឥណ្ឌា និងអូស្រ្តាលី ចាប់ពីការញុះញ៉ាំងប្រទេសមួយចំនួន ឱ្យចាត់បញ្ជូននា វាចម្បាំងទៅធ្វើ “នាវាចរណ៍ ដោយសេរី” នៅសមុទ្រចិនខាងត្បូង និងច្រកសមុទ្រចិន តៃវ៉ាន់ ដល់ការបង្កើតទំនាក់ទំនង ភាពជាដៃគូសន្តិសុខត្រី ភាគីរវាងអាមេរិក អង់គ្លេសនិងអូស្រ្តាលី ជានិច្ចកាល អាមេរិក តែងតែលើកទង់ “ប្រជាធិបតេយ្យ” ឃុបឃិតគ្នា ដើម្បីបង្កើត ជាក្រុមសម័្ពន្ធតូច និងអុជអាលការបដិបក្ខគ្នា នៅតំបន់អាស៊ីប៉ាស៊ីហ្វិក ដូចនេះ អាមេរិកបានក្លាយជាអ្នកបំផ្លិចបំផ្លាញធំបំផុតចំពោះសន្តិភាព និងស្ថិរភាពក្នុងតំបន់ ។

ប្រជាធិបតេយ្យជាតម្លៃរួម ដែលប្រទេសនានាចង់ស្វែងរក តែគឺមិនមែនជាឧបករណ៍ នយោបាយសម្រាប់ ឱ្យអាមេរិក លេងកលល្បិច តាមទំនើងចិត្តនោះទេ ។អ្វីដែលហៅថា “កិច្ចប្រជុំកំពូលស្តីពីប្រជាធិបតេយ្យ” ដែលអាមេរិកជិតនឹង រៀបចំធ្វើនោះ គ្រាន់តែជារឿងកំប្លែង សើចថ្មីមួយលើកតែប៉ុណ្ណោះ ។ កលល្បិច របស់អាមេរិកស្តីពី “ប្រជាធិបតេយ្យក្លែងក្លាយ និងអនុត្តរភាពពិតប្រាកដ” មុខជានឹងត្រូវគេចាក់ចោល ក្នុងគំនូរសំរាមនៃប្រវិត្តសាស្ត្រជាមិនខាន !

To Top
×