ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីតួកគី លោក Erdogan អះអាងថា នឹងបំពេញទស្សនកិច្ច ទៅអារ៉ាប់រួមក្នុងខែកុម្ភៈ

បរទេស ៖ ប្រធានាធិបតី តួកគី លោក Recep Tayyip Erdogan នៅថ្ងៃនេះបានធ្វើការ ប្រកាសអំពីផែនការ ដើម្បីបំពេញទស្សនកិច្ចសងវិញ ទៅកាន់សហភាពអារ៉ាប់ រួមនាក្នុងខែ កុម្ភៈខាងមុខក្នុងពេល ដែលគេមើលឃើញថា ប្រទេសទាំងពីរបានរក្សាទុកបញ្ហា តានតឹងរវាងគ្នាដោយឡែកសិន។

កាលពីសប្តាហ៍មុន ព្រះអង្គម្ចាស់រាជទាយាទ នៃរដ្ឋាភិបាលក្រុងអាប៊ូដាប៊ី ធ្លាប់បានបំពេញទស្សនកិច្ចរួចមកហើយ នៅក្នុងទីក្រុងអង់ការ៉ា គឺជាដំណើរទស្សនកិច្ចផ្លូវការ ដំបូងបំផុត របស់ប្រទេស គិតចាប់តាំងតែពីឆ្នាំ២០១២ ជាពេលវេលាដែលទំនាក់ទំនង រវាងប្រទេសទាំងពីរបានឈានទៅដល់ ចំណុចទាបបំផុតក្នុងប្រវត្តិសាស្ត្រ ។

គួរឲ្យដឹងដែរថា កិច្ចប្រជុំ រវាងមេដឹកនាំ លោក Erdogan និងព្រះអង្គម្ចាស់ Sheikh Mohammed bin Zayed al Nahyan នៅក្នុងប្រទេសតួកគី នោះបាននាំឲ្យឈាន ទៅដល់កិច្ចព្រមព្រៀង របស់សហភាពអារ៉ាប់ក្នុងការ វិនិយោគប្រាក់រហូតទៅដល់១០ពាន់លានដុល្លារ នៅក្នុងប្រទេសតួកគីផងដែរ។

ផ្ទាំងពាណិជ្ជកម្ម

ប្រទេសទាំងពីរក៏ធ្លាប់បានបង្ហាញ ជំហរួមគ្នាពាក់ព័ន្ធទៅនឹងបញ្ហាជម្លោះ ក្នុងតំបន់រួមមានទាំងបញ្ហានៅលីប៊ី និងជាពិសេសជម្លោះនៅក្នុង តំបន់ឈូងសមុទ្រ Gulf និងបញ្ហា នៅតំបន់មេឌីទេរ៉ាណេ ខាងកើត៕

ប្រែសម្រួល៖ស៊ុនលី

To Top
×