ព័ត៌មានអន្តរជាតិ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដំណឹងល្អ! រុស្ស៊ី ចាប់ផ្ដើមអភិវឌ្ឍវ៉ាក់​ សាំងបង្កាជំងឺកូវីដ-១៩ ទម្រង់ថ្មីអូមីក្រុង

ម៉ូស្គូ៖ មជ្ឈមណ្ឌលស្រាវជ្រាវជាតិ Gamaleya National Research Center of Epidemiology and Microbiology របស់ប្រទេសរុស្ស៊ីបានឲ្យដឹងថា ខ្លួនបានចាប់ផ្តើមបង្កើតវ៉ាក់សាំង Sputnik កំណែថ្មី ដែលប្រែប្រួល ដើម្បីកំណត់គោលដៅទម្រង់ ឆ្លងថ្មីនៃជំងឺកូវីដ-១៩ អូមីក្រុង។

ប្រភពពី Gamaleya បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា មជ្ឈមណ្ឌលកំពុងសិក្សាថា តើវ៉ាក់សាំង Sputnik V និង Sputnik Light អាចបន្សាបទម្រង់ឆ្លងប្រភេទអូមីក្រុង ដូចដែលខ្លួនជឿជាក់ ឬអត់ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ ។

មជ្ឈមណ្ឌលបានឲ្យដឹងថា ប្រសិនបើការកែប្រែគឺចាំបាច់ កំណែ Sputnik Omicron ថ្មីអាចរួចរាល់សម្រាប់ ការផលិតទ្រង់ទ្រាយធំ ក្នុងរយៈពេល ៤៥ ថ្ងៃ ដោយសង្ឃឹមថា ចំនួនដ៏ច្រើននៃ Sputnik Omicron booster shots អាចចូលទៅក្នុងទីផ្សារអន្តរជាតិ នៅដើមឆ្នាំក្រោយ៕
ដោយ ឈូក បូរ៉ា

To Top