ព័ត៌មានអន្តរជាតិ

លោក ពូទីន ថារុស្ស៊ីនឹងមានមីស៊ីល លឿនជាងសំឡេងថ្មី Mach 9 ឆាប់ៗនេះ ដើម្បីឆ្លើយតបនឹង សកម្មភាពណាតូ ដែលគំរាមកំហែងដល់រុស្ស៊ី

បរទេស៖ កាលពីដើមខែវិច្ឆិកា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយថា ការសាកល្បងមីស៊ីលដែលមាន ល្បឿនលឿនជាងសំឡេង Zircon ជិតរួចរាល់ហើយ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងដោយផ្អែកតាម ការលើកឡើងរបស់លោក វ្ល៉ាឌីមៀ ពូទីន ថា សព្វាវុធដែលមានល្បឿនលឿន ជាងសំឡេងដែលមានល្បឿនជាអតិបរមា Mach 9 នឹងបង្ហាញខ្លួននៅក្នុងប្រទេសរុស្ស៊ី នាពេលខាងមុខនេះ។

លោក ពូទីន បាននិយាយថា “ឥឡូវនេះ យើងបានសាកល្បង និងជោគជ័យហើយ ហើយចាប់ពីដើមឆ្នាំ យើងនឹងបំពាក់អាវុធជាមួយ មីស៊ីលល្បឿនលឿនជាងសំឡេងថ្មី Mach 9 [ល្បឿន]”។ ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន បាននិយាយថា រដ្ឋាភិបាលទីក្រុងមូស្គូកំពុងអភិវឌ្ឍន៍ អាវុធល្បឿនលឿនជាងសំឡេង ដើម្បីឆ្លើយតបទៅនឹងសកម្មភាពណាតូ ដែលបង្កការគំរាមកំហែងដល់ប្រទេសរុស្ស៊ី។

ផ្ទាំងពាណិជ្ជកម្ម

សូមជម្រាបថា មុននេះ ក្រសួងការបរទេសរុស្ស៊ីបាននិយាយថា មធ្យោបាយគ្រប់គ្រងគោលបំណង របស់រុស្ស៊ីគឺបានរកឃើញ យន្តហោះឈ្លបយកការណ៍ និងយន្តហោះគ្មានមនុស្ស បើករបស់ណាតូជាង ៥០ បានហោះនៅជិតព្រំដែន របស់ខ្លួនរៀងរាល់សប្តាហ៍ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top
×