បរទេស ៖ យោងតាមការចេញផ្សាយ របស់ទូរទស្សន៍ BBC នៅថ្ងៃនេះបានឲ្យដឹងថា ប្រទេសក្រិកបានប្រកាស ក្នុងការដាក់ពិន័យ និងភាពចាំបាច់ សម្រាប់ ពលរដ្ឋ ដែលមានអាយុចាប់ពី៦០ឆ្នាំឡើង ទៅត្រូវតែទទួលយកការ ចាក់វ៉ាក់សាំង ឲ្យបានគ្រប់គ្នា និងត្រឹមត្រូវ ។
លោកនាយករដ្ឋមន្ត្រី ក្រិក Kyriakos Mitsotakis ក៏បានប្រកាសដែរថា ប្រទេសនឹងធ្វើការផាកពិន័យ ជាប្រាក់ប្រមាណជា១០០អ៊ឺរ៉ូ ឬ៨៥ផោនផងដែរ ប្រចាំខែ ចំពោះបុគ្គលរូបណា ដែលបដិសេធមិនព្រមទទួលយកការវ៉ាក់សាំង ដែលបានធ្វើឡើងចាប់
តាំងតែពីពាក់កណ្តាល ខែមករាកន្លងមក។
គួរឲ្យដឹងដែរថា ប្រទេសក្រិកនៅពេលនេះពលរដ្ឋក្រិក ប្រមាណជា៦៣ភាគរយ មកហើយនៃចំនួនសរុប១១លាននាក់ ដែលទទួលបានវ៉ាក់សាំង រួចរាល់១០០ភាគរយ ប៉ុន្តែក្នុងនោះទិន្នន័យ ក៏បានបង្ហាញដែរថា មនុស្សដែលមានវ័យចាស់ ជាង៦០ឆ្នាំ ប្រមាណជា៥២០០០០នាក់
នៅឡើយមិនទាន់ទទួល បានវ៉ាក់សាំង ៕
ប្រែសម្រួល៖ស៊ុនលី