ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីបេឡារុស ប្តេជ្ញាឈរនៅខាងរុស្ស៊ី ប្រសិនបើអ៊ុយក្រែន ឈ្លានពានរុស្ស៊ី

បរទេស៖ ប្រធានាធិបតីបេឡារុស លោក Alexander Lukashenko បាននិយាយនៅក្នុងបទសម្ភាសន៍ ជាមួយសារព័ត៌មាន RIA Novosti ថា ប្រសិនបើរុស្ស៊ីប្រឈមមុខនឹង ការឈ្លានពានពីប្រទេសអ៊ុយក្រែន នោះរដ្ឋាភិបាលទីក្រុង Minsk នឹងគាំទ្រទីក្រុងម៉ូស្គូ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងដោយផ្អែកតាម ការលើកឡើងរបស់លោក Lukashenko ថា “ប្រសិនបើរុស្ស៊ីប្រឈមមុខ នឹងការឈ្លានពានពីអ៊ុយក្រែន យើងនឹងសហការគ្នាយ៉ាង ជិតស្និទ្ធទៅលើផ្នែក សេដ្ឋកិច្ច ផ្លូវច្បាប់ និងនយោបាយ ជាមួយរុស្ស៊ី។ នេះគឺជារឿងសំខាន់” ។

លោកបានសង្កត់ធ្ងន់ថា លោកនឹងមិននៅខាងលើការ ស្រវឹងជាតិនិយមដែលកំពុង កើតឡើងក្នុងប្រទេសអ៊ុយក្រែន សព្វថ្ងៃនេះឡើយ។ លោកថា «ខ្ញុំនឹងធ្វើអ្វីគ្រប់យ៉ាងដើម្បី ធ្វើឱ្យអ៊ុយក្រែនក្លាយជារបស់យើង។ វាគឺជាអ៊ុយក្រែនរបស់យើង ប្រជាជនរបស់យើងនៅទីនោះ។ ទាំងនេះមិនមែនជាអារម្មណ៍ទេ នេះជាការផ្ដន្ទាទោស យ៉ាងម៉ឺងម៉ាត់របស់ខ្ញុំ» ៕

ប្រែសម្រួលៈ ណៃ តុលា

To Top