ព័ត៌មានអន្តរជាតិ

ចិន និងវៀតណាម នឹងធ្វើសមយុទ្ធយោធា រួមគ្នាលើផ្នែកវេជ្ជសាស្ត្រ

ប៉េកំាង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១ថា យោងតាមអាជ្ញាធរយោធារបស់ប្រទេសចិន បានឲ្យដឹងថា កងកម្លាំងប្រដាប់អាវុធចិន និងវៀតណាម នឹងធ្វើសមយុទ្ធយោធារួមគ្នា ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១២ ខែធ្នូ ។


យោងតាមនាយកដ្ឋានគាំទ្រផ្នែកភស្តុភារនៃគណៈកម្មាធិការយោធាមជ្ឈិម ហៅកាត់ថា (CMC) បានឱ្យដឹងថា ប្រទេសចិននឹងបញ្ជូនក្រុមគ្រូពេទ្យដែលមានបុគ្គលិកចំនួន ៨៤នាក់ ទៅកាន់ទីក្រុង Mong Cai របស់វៀតណាមសម្រាប់សមយុទ្ធជាលើកទីមួយរវាងយោធានៃប្រទេសទាំង២ ។

សមយុទ្ធនេះពាក់ព័ន្ធនឹងសេណារីយ៉ូដែលប្រទេសមួយកំពុងរងការវាយប្រហារដោយការផ្ទុះឡើងនៃគ្រោះរញ្ជួយដី ហើយវានឹងផ្តោតលើការបណ្តុះបណ្តាល និងភារកិច្ចទាក់ទងនឹងការសង្គ្រោះគ្រោះមហន្តរាយ ការជួយសង្គ្រោះអ្នករបួស និងការគ្រប់គ្រងការរីករាលដាលផងដែរ ។

ផ្ទាំងពាណិជ្ជកម្ម

តាមរយៈសមយុទ្ធនេះ យោធានៃប្រទេសទាំង២នឹងចែករំលែកបទពិសោធន៍របស់ពួកគេក្នុងការងារវេជ្ជសាស្រ្ត ធ្វើឱ្យស៊ីជម្រៅនូវការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការប្រឆាំងការរីករាលដាល និងធ្វើឱ្យប្រសើរឡើងនូវប្រតិបត្តិការសង្គ្រោះ និងសង្គ្រោះគ្រោះមហន្តរាយរួមគ្នា នេះបើយោងតាមនាយកដ្ឋានគាំទ្រផ្នែកដឹកជញ្ជូនរបស់ CMC បានឲ្យដឹងដូច្នេះ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top
×