ព័ត៌មានអន្តរជាតិ

ប្រេស៊ីល រកឃើញអ្នកឆ្លងវីរុសបំប្លែងខ្លួនថ្មី Omicron ជាលើកដំបូង

រីយ៉ូឌឺចាណេរ៉ូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១ថា ប្រេស៊ីល កាលពីថ្ងៃអង្គារបានក្លាយជាប្រទេសអាមេរិកឡាទីនដំបូងគេបង្អស់ ដែលបានរាយការណ៍ករណីនៃវីរុសបំប្លែងខ្លួនថ្មីឈ្មោះថា Omicron ។

យោងតាមទីភ្នាក់ងារនិយតកម្មសុខភាពប្រេស៊ីល បានឲ្យដឹងថា ករណី០២ដំបូងរបស់ប្រទេសនេះពាក់ព័ន្ធនឹងគូស្នេហ៍មួយគូ ដែលទាំង២នាក់បានធ្វើតេស្តវិជ្ជមានចំពោះវីរុសបំប្លែងខ្លួនថ្មី។

បុរសនេះបានមកដល់ទីក្រុង សៅប៉ូឡូ ពីអាហ្វ្រិកខាងត្បូង កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ហើយប្រពន្ធរបស់គាត់មិនបានធ្វើដំណើរទេ ។

រដ្ឋាភិបាលប្រេស៊ីល បានហាមឃាត់ការហោះហើរជាបណ្តោះអាសន្នពីអាហ្វ្រិកខាងត្បូង ដែលវីរុស Omicron ត្រូវបានរកឃើញជាលើកដំបូងនៅថ្ងៃទី៩ ខែវិច្ឆិកា ។

ផ្ទាំងពាណិជ្ជកម្ម

អង្គការសុខភាពពិភពលោក (WHO)បានព្រមានកាលពីថ្ងៃសុក្រថា វីរុស Omicron មាន “ការព្រួយបារម្ភ” ចាប់តាំងពីវាបានឆ្លងកាត់ការវិវត្តន៍ខ្លួនជាច្រើនដំណាក់កាល ។

ប្រទេសប្រេស៊ីល ដែលជាចំណុចក្តៅនៃជំងឺកូវីដ-១៩ ទូទាំងពិភពលោកបានរាយការណ៍ថា មានករណីជាង២២លាន ករណី និងស្លាប់ដែលពាក់ព័ន្ធជិត៦១៥.០០០នាក់ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top
×