ព័ត៌មានអន្តរជាតិ

ថៃ នឹងមិនបិទ ប្រទេស ដោយសារវីរុសថ្មី Omicron ឡើយ ដោយផ្អែក ទៅលើផលប៉ះពាល់ លើសេដ្ឋកិច្ច និងទេសចរណ៍

បរទេស ៖ នាយករដ្ឋមន្ត្រីថៃ លោកឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា បាននិយាយនៅថ្ងៃព្រហស្បតិ៍ថា រដ្ឋាភិបាល នឹងមិនប្រើប្រាស់វិធានការ ខ្លាំង ដូចជាការដាក់ការបិទប្រទេស ក្នុងគោលបំណង បញ្ឈប់ការឆ្លងវីរុស បំលែងថ្មី Omicron ដ៏គួរឱ្យព្រួយបារម្ភពីការ ចូលទៅក្នុងប្រទេស និង ការរីករាលដាល នៅឡើយនោះទេ ។

យោងតាមសារព័ត៌មាន The National ចេញផ្សាយនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា វីរុសបំលែងថ្មី Omicron ដែលត្រូវបាន គេដាក់ឈ្មោះថា “វ៉ារ្យ៉ង់នៃក្តីបារម្ភ” ដោយអង្គការ សុខភាពពិភពលោក កាលពីសប្តាហ៍មុន គឺជាប្រភេទ មេរោគឆ្លងថ្មី ដែលឆ្លងលឿន ហើយប្រទេសថៃ និងបណ្តាប្រទេស ផ្សេងទៀត បានរឹតបន្តឹងការធ្វើដំណើរ ពីអាហ្វ្រិកខាងត្បូង ដែលជាកន្លែងមេរោគត្រូវ បានរកឃើញដំបូង។

ផ្ទាំងពាណិជ្ជកម្ម

លោក ប្រាយុទ្ធ ចាន់អូចា បាននិយាយថា “វិធានការខ្លាំង ដូចជាការបិទប្រទេសនៅទូទាំងប្រទេស នឹងមិនត្រូវបានប្រើប្រាស់នៅឡើយទេ ដោយសាររដ្ឋាភិបាល នឹងពិចារណា ដោយប្រុងប្រយ័ត្ននូវ ផលប៉ះពាល់លើសេដ្ឋកិច្ច និងទេសចរណ៍ ខណៈដែលជ្រើសរើសវិធានការ សមស្របដែល អាចរក្សាសុវត្ថិភាព ប្រជាជន” ៕
ប្រែសម្រួលៈ ណៃ តុលា

To Top