ព័ត៌មានអន្តរជាតិ

អាមេរិក រួមចំណែក តិចតួចណាស់ ក្នុងការប្រឹងប្រែងស្វែងរក និងតាមទម្រង់ឆ្លងថ្មី នៃជំងឺកូវីដ-១៩ អូមីក្រុង

វ៉ាស៊ីនតោន ៖ សារព័ត៌មាន Associate Press បានរាយការណ៍ថា សហរដ្ឋអាមេរិក បានចូលរួមចំណែក “តិចតួចណាស់” ដល់កិច្ចខិតខំប្រឹងប្រែង ជាសាកលក្នុងការស្វែងរក និងតាមដានកំណែថ្មី នៃជំងឺកូវីដ-១៩ ដូចជាប្រភេទអូមីក្រុង Omicron ។

របាយការណ៍បានឲ្យដឹងថា “ជាមួយនឹងការធ្វើតេស្ត ដែលមិនមានការសម្របសម្រួល និងស្កែតរកជំងឺកូវីដ-១៩ សហរដ្ឋអាមេរិកកំពុងបន្តធ្វើតេស្តតិចជាង ១% នៃគំរូវិជ្ជមានកាលពីដើមឆ្នាំនេះ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ ។

របាយការណ៍បានកត់សម្គាល់ថា នាពេលបច្ចុប្បន្ននេះប្រទេសជាង ២០ កំពុងរៀបចំសមាមាត្រដ៏ធំ នៃគំរូវិជ្ជមានជាងសហរដ្ឋអាមេរិក។

របាយការណ៍នេះបានដកស្រង់សម្តីលោក William Moss សាស្ត្រាចារ្យនៅសាលាសុខភាពសាធារណៈ Johns Hopkins Bloomberg ឲ្យដឹងថា “ខ្ញុំគិតថាយើងនៅមានផ្លូវដ៏វែងឆ្ងាយ ដើម្បីបន្ដទៅមុខទៀត” ។

ផ្ទាំងពាណិជ្ជកម្ម

របាយការណ៍នេះបានកត់សម្គាល់ថា អ្នកជំនាញជាច្រើនជឿថា ប្រភេទអូមីក្រុង Omicron ប្រហែលជាបានធ្វើដំណើរទៅកាន់ សហរដ្ឋអាមេរិករួចហើយ ហើយថាទម្រង់នេះ “នឹងត្រូវបានជ្រើសរើស ដោយប្រព័ន្ធឃ្លាំមើល ក្នុងពេលឆាប់ៗនេះ”។

ទោះជាយ៉ាងណាក៏ដោយ សហរដ្ឋអាមេរិកមិនមាន “ការរឹតបន្តឹងការធ្វើដំណើរអន្តររដ្ឋ ដែលនឹងធ្វើឱ្យវាអាចផ្ទុកមេរោគ នៅកន្លែងណា មួយនោះទេ” របាយការណ៍នេះបានដកស្រង់ សម្តីលោក David O’Connor សាស្ត្រាចារ្យនៃនាយកដ្ឋានរោគវិទ្យា និងមន្ទីរពិសោធន៍ វេជ្ជសាស្ត្រនៅ សាកលវិទ្យាល័យ៕

ដោយ ឈូក បុរ៉ា

To Top
×