ព័ត៌មានអន្តរជាតិ

ករណីឆ្លងជំងឺកូវីដ-១៩ នៅវៀតណាម កំពុងកើនឡើងជាថ្មី

ហាណូយ ៖ ប្រទេសវៀតណាមបានរាយការណ៍ ករណីឆ្លងថ្មី នៃជំងឺកូវីដ-១៩ ចំនួន ១៣,៦៧០ករណី ដែលក្នុងនោះមាន ១៣,៦៦១ករណី ឆ្លងក្នុងស្រុក និង ៩ករណីនាំចូល នេះបើយោងតាមក្រសួង សុខាភិបាលវៀតណាម ។

តំបន់ដែលកត់ត្រាចំនួន អ្នកឆ្លងខ្ពស់បំផុត រួមមានទីក្រុងហូជីមិញ ភាគខាងត្បូងមាន ១៣១១ករណី ខេត្ត Can Tho ភាគខាងត្បូង មាន ៩៨២ ករណី និងរដ្ឋធានីហាណូយ របស់វៀតណាម មាន ៧៩១ ករណី ។

កាលពីថ្ងៃសុក្រ ខេត្ត Thua Thien Hue ភាគកណ្តាល របស់វៀតណាម ក៏បានចងក្រងឯកសារ ករណីឆ្លងជំងឺកូវីដ-១៩ ចំនួន ៨២២ករណី បន្ថែមទៀត ដែលត្រូវបានរកឃើញ ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ។

ផ្ទាំងពាណិជ្ជកម្ម

ក្រសួងបានឲ្យដឹងថា ការឆ្លងបាននាំឱ្យចំនួន សរុបរបស់ប្រទេស ឡើងដល់ ១,២៨០,៧៨០ករណី ជាមួយនឹងការស្លាប់ ២៥,៨៥៨នាកើ។ ក្នុងនោះនៅទូទាំងប្រទេស អ្នកជំងឺកូវីដ-១៩ ចំនួន ១,០០៦,៤៥៩នាក់ មកទល់ពេលនេះ បានជាសះស្បើយ កើនឡើង ១,១៤៩នាក់ បើធៀបនឹងថ្ងៃព្រហស្បតិ៍ ។

យោងតាមក្រសួងសុខាភិបាល វៀតណាម បានឱ្យដឹងថា វ៉ាក់សាំងបង្កាជមងឺកូវីដ-១៩ ប្រហែល ១២៦លានដូស រួមទាំងការចាក់វ៉ាក់សាំងលើកទី ២ ជាង ៥៣លានដូសត្រូវបានគ្រប់គ្រង ។

រហូតមកដល់ពេលនេះ ប្រទេសវៀតណាម បានឆ្លងកាត់រលក នៃមេរោគឆ្លងចំនួន៤ នៃការកើនឡើងទំហំ ភាពស្មុគស្មាញ និងការឆ្លងមេរោគ។ ក្រសួងបានឲ្យដឹងទៀតថា គិតត្រឹមថ្ងៃសុក្រ ប្រទេសនេះ បានចុះបញ្ជី ករណីឆ្លងជំងឺកូវីដ-១៩ ក្នុងស្រុកជិត ១,៣ លានករណី ចាប់តាំងពីការចាប់ផ្តើម នៃរលកបច្ចុប្បន្ននៅចុងខែមេសា ៕
ដោយ ឈូក បូរ៉ា

To Top
×