ព័ត៌មានអន្តរជាតិ

បារាំង ប្រកាសវិធានការរឹតបន្ដឹងការធ្វើដំណើរថ្មី ខណៈអូមីក្រុងកំពុងវាយលុក

ប៉ារីស៖ រដ្ឋាភិបាលបារាំង បានប្រកាសការរឹតបន្តឹងការធ្វើដំណើរថ្មីនៅថ្ងៃសុក្រដែលនឹងចូលជាធរមាននៅថ្ងៃទី០៤ ខែធ្នូ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។

ទន្ទឹមនឹងគម្រោងចាត់ថ្នាក់ពណ៌បៃតង-ពណ៌ទឹកក្រូច-ក្រហមរបស់បារាំង សម្រាប់ប្រទេសនានា យោងទៅតាមស្ថានភាពជំងឺរាតត្បាតនៃមេរោគឆ្លងរបស់ពួកគេ រដ្ឋាភិបាលក៏បានណែនាំបញ្ជីថ្មី ដែលត្រូវបានសម្គាល់ដោយពណ៌ក្រហម ដែលរួមមានប្រទេសអាហ្វ្រិកខាងត្បូងចំនួ ន ១០ប្រទេស។

យោងតាមក្រសួងមហាផ្ទៃ ប្រទេសក្នុងបញ្ជីក្រហម គឺជាកន្លែងដែលមានការចរាចរដ៏សកម្មពិសេសនៃមេរោគ និងការរកឃើញនៃទម្រង់ឆ្លងថ្មី ដែលទំនងជាបង្ហាញពីហានិភ័យនៃការកើនឡើងនៃការឆ្លងជំងឺ។

ក្រសួងបានឲ្យដឹងថា ពលរដ្ឋបារាំងត្រូវបាន “ផ្តល់អនុសាសន៍យ៉ាងខ្លាំង” ប្រឆាំងនឹងការធ្វើដំណើរទៅកាន់ប្រទេស ដែលមាននៅក្នុងបញ្ជី “ក្រហម” លុះត្រាតែពួកគេមាន “ហេតុផលគួរឱ្យសមស្រប” ដើម្បីធ្វើដំណើរ។

ផ្ទាំងពាណិជ្ជកម្ម

ការមកដល់ទាំងអស់ពីប្រទេសដែលមានបញ្ជី “បៃតង ទឹកក្រូច និងក្រហម” ត្រូវតែបង្ហាញតេស្ដ PCR អវិជ្ជមាន ឬការធ្វើតេស្តអង់ទីហ្សែន ដែលចេញមិនតិចជាង ៤៨ ម៉ោងមុនពេលធ្វើដំណើរ។

អ្នកធ្វើដំណើរទៅ និងមកពីប្រទេសពណ៍ក្រហម និងចក្រភពអង់គ្លេស ត្រូវតែបង្ហាញ PCR អវិជ្ជមានឬការធ្វើតេស្តអង់ទីហ្សែន ដែលត្រូវបានយក ២៤ម៉ោងមុនពេលធ្វើដំណើរ ហើយពួកគេក៏នឹងត្រូវទទួលការធ្វើតេស្តរកមេរោគឆ្លងនៅពេលមកដល់ផងដែរ៕


ដោយ ឈូក បូរ៉ា

To Top