ព័ត៌មានអន្តរជាតិ

រុស្ស៊ី​ និងអាស៊ាន បញ្ចប់ សហសមយុទ្ធទ័ពជើងទឹកដំបូង

បរទេស៖ កងទ័ពជើងទឹករបស់ប្រទេសឥណ្ឌូនេស៊ី តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃសៅរ៍នេះថា ប្រទេសរុស្ស៊ីនិងសមាគម ប្រជាជាតិអាស៊ីអាគេ្នយ៍ នាពេលថ្មីៗនេះ ទើបបានបញ្ចប់ សហសមយុទ្ធទ័ពជើងទឹក ដំបូងរបស់ខ្លួន ស្របពេលតំបន់ប្រឈមមុខ នឹងភាពតានតឹងកើនឡើង ជាមួយចិន។

សមយុទ្ធរយៈពេល៣ថ្ងៃ នៅក្បែរតំបន់ឆ្នេរនៃកោះស៊ូម៉ាត្រា ប្រទេសម៉ាឡេស៊ីនេះ មានគោលដៅបង្កើនអន្តរប្រតិបត្តិការ រវាងប្រទេសជាសមាជិកអាស៊ាន និងកងទ័ពជើងទឹករុស្ស៊ី ក្នុងតំបន់ដែនសមុទ្រយុទ្ធសាស្ត្រ និងធ្វើឡើងស្របពេល មានភាពតានតឹងកើនឡើង រវាងមហាអំណាចធំៗ នៅក្នុងដែនសមុទ្រចិនខាងត្បូង។

ផ្ទាំងពាណិជ្ជកម្ម

តាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Today World នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២១ បានឲ្យដឹងថា កងទ័ពជើងទឹកបាននិយាយដូច្នេះថា “សមយុទ្ធមានឥទ្ធិពលយុទ្ធសាស្ត្រ ព្រោះតែវាត្រូវបានរៀបចំឡើង ដើម្បីបណ្ដុះមិត្តភាព រវាងរដ្ឋាភិបាលឥណ្ឌូនេស៊ី ប្រទេសអាស៊ាន និងប្រទេសរុស្ស៊ី”។

គួរបញ្ជាក់ថា សមយុទ្ធមានពីរដំណាក់កាលនេះ គឺមានការចូលរួមដោយនាវាចម្បាំង៨គ្រឿង និងយន្តហោះចំនួន៤គ្រឿង មកពីប្រទេសរុស្ស៊ី ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ប្រទេសថៃ វៀតណាម សិង្ហបុរីនិងប្រទេសប៊្រុយណេ៕ ប្រែសម្រួល៖ប៉ាង កុង

To Top