ព័ត៌មានអន្តរជាតិ

លោក Putin និងលោក Biden នឹងជួបគ្នា ក្នុងពេលឆាប់ៗនេះ

បរទេស៖ ប្រធានាធិបតីអាមេរិកលោក Joe Biden និងប្រធានាធិបតីរុស្សីលោក Vladimir Putin នឹងត្រៀមក្នុងការជួបពិភាក្សាគ្នាម្តងទៀត ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ នេះបើយោងតាមការបញ្ជាក់ ដោយវិមានក្រមឡាំងនៅថ្ងៃសៅរ៍នេះ។

លោក Yuri Ushakov មន្ត្រីជាន់ខ្ពស់របស់វិមានក្រុមឡាំង បានបញ្ជាក់បែបនេះថា៖ ពួកយើងមានពេលវេលាច្បាស់លាស់ រួចមកហើយសម្រាប់កិច្ចប្រជុំគ្នាលើកនេះ ក្នុងលក្ខខណ្ឌជាវីដេអូខល។

ផ្ទាំងពាណិជ្ជកម្ម

លោកបន្តថាមេដឹកនាំទាំងពីរ នឹងជួបគ្នាដើម្បីអាចបន្តធ្វើការពិភាក្សា ដេលផ្តោតសំខាន់ទៅលើកិច្ចការងារ អនុវត្តកិច្ចព្រមព្រៀង ដែលធ្លាប់បានធ្វើរួចមកហើយ រវាងគ្នានៅក្នុង Gevena ប្រទេសស្វីសកាលពីខែមិថុនា កន្លងមកដែលកិច្ចព្រមព្រៀងទាំងនោះ គឺធ្វើឡើងដើម្បីដំណោះស្រាយ បញ្ហានៅអាហ្គានីស្ថាផង នៅអ៊ីរ៉ង់ផង នៅលីប៊ីផង និងនៅស៊ីរីផង៕ ប្រែសម្រួល៖ស៊ុនលី

To Top