ព័ត៌មានអន្តរជាតិ

ថ្ងៃនេះម៉ាឡេស៊ី មានករណីឆ្លង ជំងឺកូវីដ-១៩ ​រហូតដល់ជិត ៥០០០ករណី

កូឡាឡាំពួរ៖ ម៉ាឡេស៊ីបានរាយការណ៍ពីការឆ្លង  ជំងឺកូវីដ-១៩ ថ្មីចំនួន ៤៨៩៦ករណីទៀត គិតត្រឹមពាក់កណ្តាលអធ្រាត្រឈានចូលថ្ងៃសៅរ៍ ដែលនាំឱ្យចំនួនឆ្លងសរុប ទូទាំងប្រទេសកើនឡើងដល់ ២,៦៥៤,៤៧៤ករណី នេះបើយោងតាមក្រសួងសុខាភិបាល។

ទិន្នន័យដែលបានចេញផ្សាយ នៅលើគេហទំព័ររបស់ក្រសួងសុខាភិបាលម៉ាលេស៊ី បានបង្ហាញថា ១៨ករណីថ្មីត្រូវបាននាំចូល ដោយ ៤៨៧៨ករណី គឺជាការឆ្លងក្នុងស្រុក នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ​។

នៅក្នុងនោះដែរ ក៏មានការស្លាប់ចំនួន ៣៦ នាក់ផ្សេងទៀតត្រូវបានគេរាយការណ៍ថា បានធ្វើឱ្យចំនួនអ្នកស្លាប់ កើនឡើងដល់ ៣០៥៧៤ នាក់។

ផ្ទាំងពាណិជ្ជកម្ម

អ្នកជំងឺសរុបចំនួន ៤៦៧៨នាក់ ត្រូវបានរំសាយចេញពីមន្ទីរព្យាបាល  បន្ទាប់ពីការជាសះស្បើយ ដែលនាំឱ្យចំនួនអ្នកជាសះស្បើយ និងចាកចេញពីមន្ទីរពេទ្យ សរុបដល់ទៅ ២,៥៦១,២៣២នាក់។

ប្រទេសម៉ាឡេស៊ី មានករណីសកម្មចំនួន ៦២,៦៦៨នាក់ ដែលក្នុងនោះ ៤៩០នាក់ កំពុងស្ថិតនៅក្នុងការថែទាំ ដែលពឹងផ្អែកខ្លាំង ហើយ ២៦៩ នៃករណីទាំងនោះ ត្រូវការជំនួយក្នុងការដកដង្ហើម។

ប្រទេសនេះបានរាយការណ៍ថា មានវ៉ាក់សាំងចំនួន ៦៧៧០១ដូស ដែលត្រូវបានគ្រប់គ្រង កាលពីថ្ងៃសៅរ៍ហើយប្រហែល ៧៩,២ភាគរយ នៃចំនួនប្រជាជនបានទទួលយ៉ាងហោចណាស់មួយដូស ហើយ ៧៧,៩ភាគរយត្រូវបានចាក់វ៉ាក់សាំងពេញលេញ៕ ដោយ ឈូក បូរ៉ា

To Top
×