Covid-19

វៀតណាម មានករណីឆ្លងជំងឺកូ វីដ-១៩ រហូតជាង ១៤០០០ករណី

ហាណូយ៖ ប្រទេសវៀតណាម បានរាយការណ៍ករណីឆ្លងងជំងឺកូវីដ-១៩ ថ្មីចំនួន ១៤,៣១៤ករណី ដោយក្នុងនោះមាន 14,312 ១៤,៣១២ករណីឆ្លងក្នុងស្រុក និង ២ករណីត្រូវបាននាំចូល នេះបើយោងតាម ក្រសួងសុខាភិបាលរបស់ខ្លួន។

ករណីសហគមន៍ភាគច្រើន ត្រូវបានរាយការណ៍នៅក្នុង មូលដ្ឋានភាគខាងត្បូង ក្នុងនោះមាន ១៤៩១ករណីនៅទីក្រុងហូជីមិញ ១១៣២ករណី នៅខេត្ត Can Tho និង ៧៩២ករណី នៅខេត្តតៃនិញ ។

ក្រសួងបានឲ្យដឹងថា ការឆ្លងបាននាំឱ្យចំនួនសរុប របស់ប្រទេសឡើងដល់ ១,៣០៩,០៩២ករណី ជាមួយនឹងការស្លាប់ ២៦ ,២៦០នាក់។ នៅទូទាំងប្រទេសវៀតណាម អ្នកជំងឺកូវីដ-១៩ ចំនួន ១,០០៩,២៧៧នាក់ មកទល់ពេលនេះ បានជាសះស្បើយ កើនឡើង ១,៧១១នាក់។

ផ្ទាំងពាណិជ្ជកម្ម

យោងតាមក្រសួងបានឱ្យដឹងថា វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជាង ១២៧លានដូស រួមទាំងការចាក់វ៉ាក់សាំងលើកទី២ ច្រើនជាង ៥៤លានត្រូវបានគ្រប់គ្រង នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។

រហូតមកដល់ពេលនេះ ប្រទេសវៀតណាមបានឆ្លងកាត់ រលកនៃមេរោគឆ្លងចំនួន ៤ នៃការកើនឡើងទំហំ ភាពស្មុគស្មាញ និងការឆ្លងមេរោគ។ ក្រសួងសុខាភិបាលវៀតណា មបានឲ្យដឹងថា គិតត្រឹមថ្ងៃអាទិត្យ ប្រទេសនេះបានចុះបញ្ជីករណីឆ្លងកូវីដ-១៩ ក្នុងស្រុកជាង ១,៣ លានករណី ចាប់តាំងពីការចាប់ផ្តើមនៃ រលកបច្ចុប្បន្ននៅចុងខែមេសា ៕

ដោយ ឈូក បូរ៉ា

To Top
×