ព័ត៌មានអន្តរជាតិ

មិនថយទេ! វៀតណាម រកឃើញអ្នកឆ្លងវីរុសកូរ៉ូណាថ្មីចំនួនជាង ១៤.៥០០ ករណី នាំឲ្យអ្នកឆ្លងសរុបកើនលើស១,៣លាននាក់

ហាណូយ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១ថា ប្រទេសវៀតណាម បានកត់ត្រាករណីឆ្លងកូវីដ-១៩ថ្មីចំនួន១៤.៥៩១ករណីគិតត្រឹមថ្ងៃចន្ទ ក្នុងនោះមានអ្នកឆ្លងក្នុងស្រុកចំនួន១៤.៥៥៨នាក់ និង៣៣នាក់ជាអ្នកនាំចូលពីខាងក្រៅ ។

ករណីសហគមន៍ភាគច្រើនត្រូវបានរាយការណ៍នៅក្នុងតំបន់ភាគខាងត្បូង រួមមាន ១.១៨៩ ករណីនៅតំបន់ Can Tho ចំនួន១.១៧៤ករណីនៅទីក្រុងហូជីមិញ និង៨៥៩ ករណីនៅខេត្តតៃនិញ ។

ក្រសួងសុខាភិបាលបានឲ្យដឹងថា ការឆ្លងថ្មីបាននាំឱ្យចំនួនសរុបដល់១. ៣២៣. ៦៨៣ នាក់ ជាមួយនឹងការស្លាប់ចំនួន ២៦.៤៨៣នាក់ ។ នៅទូទាំងប្រទេស ចំនួនអ្នកជាសះស្បើយពីជំងឺកូវីដ-១៩ សរុបចំនួន១,០១០,៤០៧នាក់ ត្រូវបានរាយការណ៍ កើនឡើង ១.១៣០នាក់ ធៀបនឹងថ្ងៃអាទិត្យ ។

យោងតាមក្រសួងបានឱ្យដឹងថា វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជិត១២៨លានដូស រួមទាំងការចាក់វ៉ាក់សាំងលើកទី២ច្រើនជាង៥៤,៤លានដូសត្រូវបានចាក់នៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ៕


ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top