ព័ត៌មានអន្តរជាតិ

អាមេរិក ដាក់ទណ្ឌកម្មលើបុគ្គល មួយចំនួននៅអ៊ីរ៉ង់ ស៊ីរី និងអ៊ូហ្គង់ដា ពាក់ព័ន្ធការរំលោភសិទ្ធិមនុស្ស

បរទេស៖ សហរដ្ឋអាមេរិក នៅថ្ងៃអង្គារសប្ដាហ៍នេះ តាមសេចក្តីរាយការណ៍ បានដាក់ទណ្ឌកម្មលើបុគ្គល និងអង្គភាពបន្ថែមទៀត នៅក្នុងប្រទេសអ៊ីរ៉ង់ ស៊ីរី និងអ៊ូហ្គង់ដា ដោយចោទប្រកាន់ពួកគេ ពីបទជាប់ពាក់ព័ន្ធការ រំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ និងសកម្មភាពគាបសង្កត់នានា។

ក្រសួងរតនាគារសហរដ្ឋអាមេរិក បាននិយាយនៅក្នុង សេចក្តីថ្លែងការណ៍មួយថា ខ្លួនកំពុងផ្តោតគោលដៅ លើការគាបសង្កត់និងការធ្វើឲ្យ ប៉ះពាល់ដល់លទ្ធិប្រជាធិបតេយ្យ ដោយការដាក់ទណ្ឌកម្ម លើបុគ្គលនិងអង្គភាព ដែលមានជាប់ពាក់ព័ន្ធនឹង ការបង្ក្រាបដោយហិង្សាអ្នកតវ៉ា នៅក្នុងប្រទេសអ៊ីរ៉ង់ និងការវាយប្រហារអាវុធគីមី ទៅលើជនស៊ីវិល នៅក្នុងប្រទេសស៊ីរី។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោក Andrea Gacki ជាប្រធានការិយាល័យគ្រប់គ្រង សម្បត្តិបរទេសនៃក្រសួង រតនាគារអាមេរិក បាននិយាយថា “ក្រសួងរតនាគារ នឹងបន្តការពារប្រឆាំងលទ្ធិផ្តាច់ការ ដោយលើកកម្ពស់ការទទួលខុសត្រូវ សម្រាប់ការបង្ក្រាប ដោយហិង្សាលើមនុស្ស ដែលស្វះស្វែងព្យាយាមអនុវត្ត សិទ្ធិមនុស្សនិងសេរីភាព មូលដ្ឋានរបស់ពួកគេ”។

ផ្ទាំងពាណិជ្ជកម្ម

យោងតាមសេចក្តីថ្លែងការណ៍ ទីក្រុងវ៉ាស៊ីនតោន បានចុះបញ្ជីខ្មៅមន្ត្រីកងកម្លាំង ទ័ពជើអាកាសជាន់ខ្ពស់ស៊ីរី២រូប ដែលខ្លួនចោទប្រកាន់ ពីបទត្រូវទទួលខុសត្រូវ សម្រាប់ការវាយប្រហារ ដោយអាវុធគីមីលើជនស៊ីវិល និងមន្ត្រីជាន់ខ្ពស់៣រូបក្នុងក្រុមសន្តិសុខ និងស៊ើបការណ៍សម្ងាត់ស៊ីរី ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top
×