ព័ត៌មានអន្តរជាតិ

តួកគី បញ្ជាក់ថា អ្នកឆ្លងជំងឺកូវីដ-១៩ ប្រចាំថ្ងៃមានជាង២០.០០០នាក់

អង់ការ៉ា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២១ថា ក្រសួងសុខាភិបាលរបស់ប្រទេស តួកគី បានប្រកាសពីករណីកូវីដ-១៩ថ្មីចំនួន ២០.៨៧៤ នាក់ គិតត្រឹមថ្ងៃពុធ ដែលនាំឱ្យចំនួនអ្នកឆ្លងសរុបកើនឡើងដល់ ៨.៩៦៤.៧១១នាក់ ។

ចំនួនមនុស្សដែលបានស្លាប់ដោយសារវីរុសនៅក្នុងប្រទេសតួកគីបានកើនឡើងពី១៩២ ដល់៧៨.៤០៧នាក់ ដោយមានមនុស្ស២៩.៨៨៣នាក់ទៀតបានជាសះស្បើយក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ។

ក្រសួងបានឲ្យដឹងថា ការធ្វើតេស្តសរុបចំនួន៣៥៦.២៥៤នាក់ត្រូវបានធ្វើឡើងនៅថ្ងៃកន្លងមក ។

ផ្ទាំងពាណិជ្ជកម្ម

ប្រទេសតួកគី បានចាប់ផ្តើមចាក់វ៉ាក់សាំងកូវីដ-១៩ទ្រង់ទ្រាយធំនៅថ្ងៃទី១៤ ខែមករា បន្ទាប់ពីអាជ្ញាធរតួកគី បានអនុម័តការប្រើប្រាស់ជាបន្ទាន់នៃវ៉ាក់សាំង Sinovac របស់ប្រទេសចិន ។

ពលរដ្ឋតួកគី ជាង៥៦លាននាក់បានទទួលវ៉ាក់សាំងកូវីដ-១៩លើកទី១របស់ពួកគេ ខណៈដែលជិត៥១លាននាក់បានទទួលការចាក់វ៉ាក់សាំងលើកទី២របស់ពួកគេ ។ មកទល់ពេលនេះ ប្រទេសតួកគី បានចាក់ថ្នាំប្រហែល១២១,២៧លានដូស រួមទាំងថ្នាំជំរុញផងដែរ ៕


ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top
×