ព័ត៌មានអន្តរជាតិ

មន្ទីរបញ្ចកោណ បដិសេធព័ត៌មាន អំពីផែនការ រវាងអាមេរិក និងអ៊ីស្រាអែល ធ្វើសមយុទ្ធយោធា ដើម្បីត្រៀមវាយប្រហារ រោងចក្រ នុយក្លេអ៊ែរអ៊ីរ៉ង់

វ៉ាស៊ីនតោន ៖ អ្នកនាំពាក្យមន្ទីរបញ្ចកោណលោកស្រី Jessica McNulty បានប្រាប់ Sputnik ថា ក្រសួងការពារជាតិ អាមេរិក មិនបានធ្វើអត្ថាធិប្បាយ លើសមយុទ្ធរួមគ្នា ដែលអាចធ្វើទៅបានជាមួយ នឹងប្រទេស អ៊ីស្រាអែល ដែលអាចជាគោលដៅ លើប្រទេសអ៊ីរ៉ង់នោះទេ ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងដោយផ្អែកតាមការលើកឡើង របស់លោកស្រី McNulty កាលពីល្ងាចថ្ងៃពុធថា «យើងធ្វើការហ្វឹកហ្វឺន ជាប្រចាំជាមួយសមភាគី អ៊ីស្រាអែល ខណៈដែលយើងដោះស្រាយ ការគំរាមកំហែងរួមក្នុងតំបន់។ យើងគ្មានអ្វីដែលត្រូវបន្ថែមទៅ ក្នុងរបាយការណ៍សារព័ត៌មាននោះទេ» ។

កាលពីថ្ងៃពុធ អ្នកនាំពាក្យមន្ទីរបញ្ចកោណ លោក John Kirby បាននិយាយថា លោក Austin និង Gantz នឹងពិភាក្សាអំពីការបង្ក ហេតុនុយក្លេអ៊ែរ របស់ប្រទេសអ៊ីរ៉ង់ និងសកម្មភាពអស្ថិរភាព ក្នុងអំឡុង ពេលកិច្ចប្រជុំនា ពេលខាងមុខ។

មុននេះ ទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍ដោយដកស្រង់សម្តីមន្ត្រីជាន់ខ្ពស់ អាមេរិកថា រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin និងរដ្ឋមន្ត្រីការពារជាតិ អ៊ីស្រាអែល Benny Gantz អំឡុងពេល ក្នុងកិច្ចប្រជុំ នៅមន្ទីរប៉ង់តាហ្គោន នៅថ្ងៃព្រហស្បតិ៍ គឺនឹងពិភាក្សាអំពីផែនការ ធ្វើសមយុទ្ធយោធា ដើម្បី ត្រៀមរៀបចំ សម្រាប់លទ្ធភាពនៃការវាយប្រហារ ដើម្បីកម្ទេចរោងចក្រ នុយក្លេអ៊ែរ របស់អ៊ីរ៉ង់ ដែលគួរតែជាបរាជ័យផ្នែកការ ទូតជាមួយទីក្រុងតេអេរ៉ង់ ៕
ប្រែសម្រួលៈ ណៃ តុលា

To Top