ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីការបរទេស អ៊ីស្រាអ៊ែល និងប្រធានាធិបតីអេហ្ស៊ីប ជួបគ្នាក្នុងទីក្រុង Cairo ដើម្បីពង្រឹងទំនាក់ទំនង

យេរូសាឡឹម៖ រដ្ឋមន្ត្រីក្រសួងការបរទេសអ៊ីស្រាអ៊ែល Yair Lapid នៅថ្ងៃព្រហស្បតិ៍នេះ បានធ្វើដំណើរទស្សនកិច្ចជាផ្លូវការ ទៅកាន់ប្រទេស អេហ្ស៊ីបរដ្ឋធាទីទីក្រុង Cairo ដើម្បីជួបពិភាក្សាគ្នាជាមួយ នឹងប្រធានាធិបតីអេហ្ស៊ីប Abdel Fattah al Sisi ក្នុងគោលបំណងដើម្បី ពង្រីកទំនាក់ទំនងទ្វេភាគី។

នៅក្នុងសេចក្តីថ្លៃងការណ៍មួយ ដែលធ្វើឡើងដោយ រដ្ឋមន្ត្រីក្រសួងការបរទេស អ៊ីស្រាអ៊ែលបានបញ្ជាក់ថា ការពង្រីងទំនាក់ទំនង រវាងប្រទេសទាំងពីរគឺ ជារឿងដ៏សំខាន់បំផុត សម្រាប់ប្រយោជន៍ ដល់ប្រទេសអ៊ីស្រាអ៊ែល។

នៅក្នុងដំណើរទស្សនកិច្ច រយៈពេលមួយថ្ងៃរបស់លោក Lapid នេះក៏មានរួមទាំងជំនួប ជាមួយនឹងរដ្ឋមន្ត្រីក្រសួងការបរទេស អេហ្ស៊ីបលោក Sameh Shoukry ផងដែរ។

គួរឲ្យដឹងដែរថា ដំណើរទស្សនកិច្ចលើកនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីលោក Lapid និងលោក Shoukry បានជួបពិភាក្សាគ្នាម្តង ហើយតាមរយៈទូរស័ព្ទ កាលពីខែកញ្ញាកន្លងមក៕

ប្រែសម្រួល៖ ស៊ុន លី

To Top